SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ស្វែងយល់«ល្បិចឆបោក» របស់បុគ្គលខិលខូច ពីការផ្តល់កម្ចីអនឡាញខុសច្បាប់


ស្វែងយល់«ល្បិចឆបោក» របស់បុគ្គលខិលខូច ពីការផ្តល់កម្ចីអនឡាញខុសច្បាប់
A+ A-

ភ្នំពេញ៖ បច្ចុប្បន្ន មានវត្តមានក្រុមហ៊ុនខុសច្បាប់ និងជនខិលខូច ផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត បិតផ្សាយខិត្តប័ណ្ណនៅតាមទីសាធារណៈ និងបណ្តាញសង្គមនានា ពីការផ្តល់ឥណទាន ឬកម្ចីអនឡាញខុសច្បាប់។ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា ល្បិចឆបោករបស់ក្រុមហ៊ុន និងបុគ្គលខិលខូច មានដូចខាងក្រោម៖

ការអូសទាញ និងបញ្ចុះបញ្ចូលជនរងគ្រោះឱ្យខ្ចីប្រាក់ ដោយសន្យាផ្តល់ប្រាក់ងាយស្រួល និងមិនទាមទារឯកសារច្រើន, លួងលោមជនរងគ្រោះឱ្យបំពេញលក្ខខណ្ឌមួយចំនួនមុននឹងទទួលបានកម្ចី ដូចជាតម្រូវឱ្យបង់សេវារដ្ឋបាល ថតរូប អត្តសញ្ញាណប័ណ្ណ និងថតរូបអាក្រាតកាយជាដើម។ បន្ទាប់មក ក្រុមនោះនឹងបង្ខំជនរងគ្រោះសងប្រាក់ជាមួយនឹងការប្រាក់ខ្ពស់ ឬការគំរាមកំហែងយកប្រាក់ជាដើម។

ក្រុមខិលខូច នឹងលួងលោមជនរងគ្រោះឱ្យខ្ចីប្រាក់បន្ថែម ដើម្បីដោះស្រាយបំណុលចាស់ជាមួយលក្ខខណ្ឌងាយៗ ដើម្បីឱ្យជនរងគ្រោះធ្លាក់ក្នុងអន្ទាក់ពុំអាចដកខ្លួនរួច បន្ទាប់មកក្រុមនោះនឹងគំរាមកំហែងធ្វើបាបក្រុមគ្រួសារ សាច់ញាតិ ឬគំរាមបង្ហោះរូបភាពអាក្រាតកាយរបស់ជនរងគ្រោះនៅលើបណ្តាញសង្គមនានា ឬតាមទីសាធារណៈជាដើម។

ទាក់ទងនឹងបញ្ហានេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះសេវាផ្តល់ឥណទាន ឬកម្ចីអនឡាញខុសច្បាប់ កម្ចីតាមវិធីសាស្ត្រ ដូចជា៖ ចៀសវាងការខ្ចីឥណទានពីក្រុមហ៊ុន ឬបុគ្គល ដែលពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ, ត្រូវសិក្សាជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលបានការអនុញ្ញាតពីធនាគារជាតិ មុននឹងសម្រេចចិត្តទទួលប្រាក់កម្ចី។ ក្នុងករណីជាប់ពាក់ព័ន្ធនឹងកម្ចីអនឡាញខុសច្បាប់នេះ ត្រូវរាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីចាត់វិធានការផ្លូវច្បាប់ទាន់ពេលវេលា ឬរាយការណ៍ទៅធនាគារជាតិ តាមរយៈ៖ ០៨៥ ៦០០ ០០២, ០៨៥ ៦០០ ០០៣, ០៩៨ ២២០ ០០១, ០៩៨ ២២០ ០០២ និង ០៩៧ ២៧៨ ៣០៣០៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី