2025-01-15
ឃី ភារៈ
2025-01-15
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជំរុញឱ្យ ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (Wanli Tires) របស់ចិន ពិនិត្យលទ្ធភាពបបណ្ដាក់ទុនវិនិយោគលើវិស័យផ្សេងទៀត បន្ទាប់ពីបើករោងចក្រផលិតសម្បកកង់រថយន្តនៅកម្ពុជា ដែលមានទុនវិនិយោគប្រមាណ៥០០លានដុល្លារ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។
ក្នុងជំនួបជាមួយ លោក Jing Guangjun ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធ Guangzhou Industrial Investment Holding Group ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនផលិតសម្បកកង់រថយន្ត វ៉ាន់លី ថាយអឺ (Wanli Tires) ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអរគុណចំពោះក្រុមហ៊ុន ដែលជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ហើយសម្រេចចិត្តមកបណ្ដាក់ទុនវិនិយោគពង្រីកខ្សែច្រវ៉ាក់ផលិតកម្មបង្កើតរោងចក្រផលិតសម្បកកង់ ក្នុងភូមិសាស្រ្តខេត្តស្វាយរៀង។
លោក Jing Guangjun ក៏បានអរគុណចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកិច្ចសម្រួលវិនិយោគ ដែលធ្វើឱ្យក្រុមហ៊ុនសម្រេចចិត្តមកបណ្ដាក់ទុនវិនិយោគលើវិស័យឧស្សាហកម្មផលិតសម្បកកង់រថយន្ត ក្នុងប្រទេសកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី