2025-01-12
ទូច សូរិយា
2025-01-12
ទូច សូរិយា
ភ្នំពេញ៖ ក្នុងរយៈពេល ១២ខែ នៃឆ្នាំ២០២៤ កម្ពុជា បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបាន ៦៥១ ៥២២តោន ដែលគិតជាទឹកប្រាក់មានទំហំ ៤៩១,១៩លានដុល្លារ។ តាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ចេញផ្សាយនាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ អង្ករដែលកម្ពុជានាំចេញជាង ៦៥១ពាន់តោននេះ គឺទៅកាន់គោលដៅចំនួន៦៨ តាមរយៈ៥៧ ក្រុមហ៊ុន។
គោលដៅចំនួន៦៨ ដែលកម្ពុជានាំចេញអង្ករនោះ រួមមាន៖ បណ្តាប្រទេសចំនួន ២៦ក្នុងទ្វីបអឺរ៉ុបមានចំនួន ៣២៧ ១៥៦តោន ទទួលបានទឹកប្រាក់ ២៥៣,១៨លានដុល្លារ, ទៅកាន់បណ្តាប្រទេសចំនួន ៣២ផ្សេងទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ា មានចំនួន ៧៩ ៣៦៥តោន គិតជាទឹកប្រាក់ ៦៩,៥៤លានដុល្លារ។ ចំពោះ ប្រទេសចំនួន៧ ដែលជាសមាជិកអាស៊ាន កម្ពុជាសម្រេចការនាំចេញអង្ករ ១២៧ ០៧៦តោន ដែលគិតជាទឹកប្រាក់មានទំហំ ៩២,៧០លានដុល្លារ ខណៈដែលការនាំចេញទៅប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត កម្ពុជា សម្រេចបាន ១១៧ ៩២៥តោន ទទួលបានចំណូល ៧៥,៦៦លានដុល្លារ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ប្រភេទអង្ករដែលកម្ពុជានាំចេញតាមរយៈក្រុមហ៊ុនចំនួន៥៧ នេះ មានដូចជា៖ អង្ករក្រអូបគ្រប់ប្រភេទចំនួន ៧៦,១៥%, អង្ករសគ្រាប់វែងនាំចេញបាន ១៨,៧០%, អង្ករចំហ៊ុយមាន ៣,១០%, អង្ករសរីរាង្គមានចំនួន ១,៧៨% និងអង្ករផ្សេងៗទៀតនាំចេញបានចំនួន ០,២៧%។ ក្នុងរយៈពេល ១២ខែនេះ កម្ពុជា ក៏នាំចេញស្រូវទៅកាន់ប្រទេសជិតខាងបានចំនួន ៥ ១៨០ ១៥៥តោន ដែលគិតជាទឹកប្រាក់មានទំហំ ១ ៤៩៦លានដុល្លារ ដែលក្នុងនោះការស្នើសុំបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ចមានត្រឹមតែ ៨៩%ប៉ុណ្ណោះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី