SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនមួយកំពុងវិនិយោគសាងសង់សណ្ឋាគារ, ខុនដូ, អាគារពាណិជ្ជកម្ម និងផ្សេងៗទៀត ក្នុងក្រុងព្រះសីហនុ ដែលមានតម្លៃ១ពាន់លានដុល្លារ


ក្រុមហ៊ុនមួយកំពុងវិនិយោគសាងសង់សណ្ឋាគារ, ខុនដូ, អាគារពាណិជ្ជកម្ម និងផ្សេងៗទៀត ក្នុងក្រុងព្រះសីហនុ ដែលមានតម្លៃ១ពាន់លានដុល្លារ
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-02

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-02

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន PENINSULA BAY INVESTMENT CO., LTD បាននិងកំពុងវិនិយោគលើគម្រោងសាងសាង់សណ្ឋាគារ, ខុនដូ, អាគារពាណិជ្ជកម្ម, បើកហាងលក់ដូរ និងផ្សេងៗទៀត នៅសង្កាត់ចំនួន ៤ ក្នុងក្រុងព្រះសីហនុ ដែលអាចនិងផ្តល់ការងារជូនប្រជាពលរដ្ឋប្រមាណ ៥ពាន់នាក់។ នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលក្រុងព្រះសីហនុ នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៥។

ជាមួយគ្នានេះ លោក LAI XIAO BO Profeci Manager ក្រុមហ៊ុន PENINSULA BAY INVESTMENT CO., LTD បានឱ្យដឹងថា ក្រុមហ៊ុន ត្រូវបានវាយតម្លៃថាត្រូវចំណាយថវិកា ១ពាន់លានដុល្លារលើការវិនិយោគនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលគម្រោងសាងសង់បែងចែកជា ៣តំបន់ គឺតំបន់ A, B, C ។ លោក LAI XIAO BO បានបញ្ជាក់ថា គម្រោងទាំង៣ របស់ក្រុមហ៊ុន គឺបានចំណាយថវិកាអស់ ៥៧៤លានដុល្លារហើយ ក្នុងនោះរួមមាន៖ តំបន់ A នឹងសាងសង់សណ្ឋាគារ និង HOTEL ស៊បភីមល និងកន្លែងកម្សាន្តផ្សេងៗទៀត ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨, តំបន់ B មានដូចជាអគារខុនដូ អគារពាណិជ្ជកម្ម នឹងសាងសង់រួចរាល់នៅចុងឆ្នាំ២០២៥ និងតំបន់ C នឹងបើកហាងលក់ទំនិញជាច្រើន។

ក្នុងដំណើចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់នៃក្រុមហ៊ុន PENINSULA BAY INVESTMENT CO.,LTD របស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនេះ លោក LAI XIAO BO បានបន្តថា ក្រុមហ៊ុន ក៏បានទំនាក់ទំនងជាមួយក្រុមហ៊ុននៅប្រទេសបារាំង ដើម្បីនាំយកនូវផលិតផលប្រេនៗពីប្រទេសបារាំងយកដាក់លក់ ក្នុងនោះក៏មានសួនកម្សាន្តលំដាប់សម្រាប់ការទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។ លោក LAI XIAO BO បានបន្ថែមថា តំបន់ B គឺសម្រេចបាន ៨០ភាគរយ, តំបន់ A សម្រេចបាន ៣០ភាគរយ និងតំបន់ C សម្រេចបាន ៩០ភាគរយ។

ទន្ទឹមនឹងនេះ ឯកឧត្តម ម៉ាង ស៊ីណេត បានលើកឡើងថា ការបោះទុនវិនិយោគនៅខេត្តតំបន់ឆ្នេររបស់ក្រុមហ៊ុន នឹងជួយបង្កើតការងារ ក៏ដូចបង្កើនសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ និងចូលរួមកាត់បន្ថយភាពក្រីក្រ។ អភិបាលខេត្តព្រះសីហនុ បានបន្តថា ការសាងសង់ គឺត្រូវរៀបចំអាងប្រព្រឹត្តិកម្មទឹកកខ្វក់ឱ្យបានត្រឹមត្រូវ ដើម្បីធានាថា គម្រោងសាងសង់របស់ក្រុមហ៊ុនអនុវត្តតាមលក្ខណៈស្តង់ដារត្រឹមត្រូវ មិនមានការបំពុលបរិស្ថាន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី