2025-01-01
ឃី ភារៈ
2025-01-01
ឃី ភារៈ
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកឱ្យក្រុមហ៊ុន និងសិប្បកម្មជីសរីរាង្គក្នុងស្រុកទាំងអស់ បន្តផលិតជីស្របតាមស្តង់ដារបច្ចេកទេស ដើម្បីធានាគុណភាព និងចែកចាយក្នុងតម្លៃសមរម្យ ដល់ប្រជាកសិករប្រើប្រាស់កាន់តែទូលំទូលាយថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងដំណើរទស្សនកិច្ចចុះពិនិត្យខ្សែច្រវាក់ផលិតកម្ម និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនផលិតជីក្នុងស្រុក នៅក្រុមហ៊ុនចំនួន២ ក្នុងខេត្តពោធិ៍សាត់នេះ ក្រុមការងារក្រសួងកសិកម្ម បានលើកឡើងថា ប្រជាកសិករមានការយល់ដឹងកាន់តែល្អប្រសើរអំពីអត្ថប្រយោជន៍នៃជីសរីរាង្គ និងកំពុងបង្កើនការប្រើប្រាស់ជាលំដាប់ ស្របពេលដែលជីសរីរាង្គត្រូវបានផលិត និងចែកចាយកាន់តែច្រើនក្នុងស្រុក។
គួរបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុន និងសិប្បកម្មខ្នាតមធ្យមជាង១០ ដែលបាននិងកំពុងផលិតជីសរីរាង្គក្នុងស្រុក ក្នុងបរិមាណជាង ៤ម៉ឺនតោនក្នុងមួយឆ្នាំ ដើម្បីផ្គត់ផ្គង់ដល់ប្រជាកសិករ ខណ:ដែលក្រុមហ៊ុន និងសិប្បកម្មភាគច្រើនកំពុងពង្រីកខ្សែច្រវាក់ផលិតកម្ម និងបង្កើនការផលិត ដោយឆ្លើយតបទៅនឹងតម្រូវការទីផ្សារដែលខ្លួនមាន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី