2024-12-31
ទូច សូរិយា
2024-12-31
ទូច សូរិយា
ភ្នំពេញ៖ រាជរដ្ឋាភិបាល គម្រោងចំណាយថវិកាចំនួន ៥ ៦២៥ប៊ីលានរៀល ត្រូវជា២,៦៩% នៃផលិតផលសរុបក្នុងស្រុក(ផ.ស.ស.) ឬកើនចំនួន ៣,១% បើធៀបនឹងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៤ លើវិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។ នេះបើតាមសេចក្តីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។
ថវិកាចំនួន ៥ ៦២៥ប៊ីលានរៀលនេះ ត្រូវផ្តោតទៅលើកម្មវិធី និងសកម្មភាពការងារ មានជាអាទិ៍៖ ១.ការបន្តផ្តោតការយកចិត្តទុកដាក់លើជីវភាព និងសុខុមាលភាពកងកម្លាំងប្រដាប់អាវុធ រួមទាំងការហ្វឹកហ្វឺន និងការថែទាំ និងជួសជុលគ្រឿងចក្រយុទ្ធោបករណ៍, ២.ការបន្តគាំទ្រដល់ការអនុវត្តកិច្ចការពារអធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិសុខ សុវត្ថិភាព និងកិច្ចប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋ ពេលមានគ្រោះមហន្តរាយផ្សេងៗ។
ចំពោះ ៣.ការបន្តគាំទ្រដល់ការអនុវត្តកិច្ចការសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការគ្រប់គ្រង សុវត្ថិភាពចរាចរណ៍ផ្លូវគោក ការអនុវត្តគោលនយោបាយប្រយុទ្ធប្រឆាំងគ្រឿងញៀន ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ស្ត្រី និងកុមារ ព្រមទាំងការប្រយុទ្ធប្រឆាំងទារុណកម្ម អំពើឃោរឃៅ និងអមនុស្សធម៌, ៤. ការបន្តគាំទ្រដល់ការផលិតលិខិតឆ្លងដែន និងប្រតិបត្តិការផលិតអត្តសញ្ញាណបណ្ណសញ្ជាតិ ខ្មែរ ជូនប្រជាពលរដ្ឋ ព្រមទាំងការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រង និងត្រួតពិនិត្យព្រំដែន។
រីឯ ៥.ការបន្តពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព», ៦.ការបន្តការគាំទ្រដល់ការអភិវឌ្ឍចំណេះដឹង និងជំនាញវិជ្ជាជីវៈជូនដល់កងកម្លាំងនគរបាលជាតិ, ៧.ការបន្តការគាំទ្រដល់កិច្ចដំណើរការសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងការពង្រឹងការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ នៅរដ្ឋបាលមូលដ្ឋាន ការគាំទ្រដល់ការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។
ចំណែក ៨.ការបន្តគាំទ្រដល់ប្រព័ន្ធគ្រប់គ្រងសំណុំរឿងក្ដីនៅតាមសាលាជម្រះក្តី និងការពង្រឹងការគ្រប់គ្រង ទិន្នន័យសំណុំរឿងព្រហ្មទណ្ឌ និងរដ្ឋប្បវេណី, ៩.ការគាំទ្រដល់ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ជាពិសេស ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងសាការី, ១០.ការបន្តផ្តល់ថវិកាការពារក្ដីជូនគណៈមេធាវី ដើម្បីផ្តល់សេវាការពារក្តីដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្រីក្រ និង ១១.ការបន្តគាំទ្រសកម្មភាពការងារពាក់ព័ន្ធនឹងកិច្ចការព្រំដែន ការចុះវាស់វែង ថែទាំ និងបោះបង្គោលព្រំដែន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី