SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ពាណិជ្ជករ ដែលចុះឈ្មោះចូលរួម«ពិព័រណ៍នាំចូលកូរ៉េ» ត្រឹមខែធ្នូ នឹងចុះថ្លៃស្តង់រហូតដល់ ៤០%


ពាណិជ្ជករ ដែលចុះឈ្មោះចូលរួម«ពិព័រណ៍នាំចូលកូរ៉េ» ត្រឹមខែធ្នូ នឹងចុះថ្លៃស្តង់រហូតដល់ ៤០%
គំនិតអាជីវកម្ម

2024-12-29

គន ម៉េងហុង

គំនិតអាជីវកម្ម

2024-12-29

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ គណៈកម្មការពិព័រណ៍ នឹងបញ្ចុះតម្លៃស្តង់សម្រាប់ពាណិជ្ជករ ដែលចុះឈ្មោះចូលរួម «ពិព័រណ៍នាំចូលកូរ៉េ» ឆ្នាំ២០២៥ ៤០% នៃតម្លៃពេញ ៣០០០ដុល្លារ សម្រាប់ក្រុមហ៊ុនចុះឈ្មោះត្រឹមខែធ្នូ ឆ្នាំ២០២៤, ៣០% នៃតម្លៃពេញ សម្រាប់ក្រុមហ៊ុនចុះឈ្មោះត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ និង២០% នៃតម្លៃពេញសម្រាប់ក្រុមហ៊ុន ចុះឈ្មោះត្រឹមខែមេសា ឆ្នាំ២០២៥។

ពិព័រណ៍នាំចូលកូរ៉េ ឆ្នាំ២០២៥ នឹងរៀបចំឡើងនៅថ្ងៃទី៧-៩ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ស្ថិតក្នុងមជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្ម COEX Hall B។ ក្រសួងពាណិជ្ជកម្មក្នុងនាមជាអ្នកសម្របសម្រួលនៃកម្មវិធីពិព័រណ៍ខាងលើនេះ ក៏បានជំរុញឱ្យពាណិជ្ជករ ចូលរួមក្នុងពិព័រណ៍នាំចូលកូរ៉េ ឆ្នាំ២០២៥ (Korea Import Fair-KIF2025) ដែលរៀបចំដោយសមាគមអ្នកនាំចូលកូរ៉េ (Korea Importers Association-KOIMA) ដើម្បីជំរុញផលិតផលទៅដល់ទីផ្សារ និងអតិថិជនកូរ៉េផងដែរ។

សាធារណជន ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមកម្មវិធីនេះអាចបំពេញបែបបទចូលរួម នឹងផ្ញើជូនគណៈកម្មការពិព័រណ៍តាមរយៈអ៊ីម៉ែល [email protected]។ តាមការជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៦ ខែធ្នូ ២០២៤ នេះ បានឱ្យដឹងថា ចំពោះព័ត៌មានបន្ថែម សាធារណជន អាចទាក់ទងទៅកាន់នាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ដែលមានអាសយដ្ឋាន ដីឡូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ីភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានលេខទូរសព្ទ ០៧៧ ៣៦១ ៨៣៦ ឬតាមរយៈអ៊ីម៉ែល [email protected]


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី