SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឈ្វេងយល់ពីការប្រើប្រាស់ទិន្ន័យ (Data) និងបញ្ញាសិប្បនិម្មិត (AI)


ឈ្វេងយល់ពីការប្រើប្រាស់ទិន្ន័យ (Data) និងបញ្ញាសិប្បនិម្មិត (AI)
A+ A-

ភ្នំពេញ៖ ផ្នែកទិន្នន័យនិងបញ្ញាសិប្បនិម្មិត (Data and AI) ផ្តោតលើការប្រើប្រាស់ទិន្នន័យធំ វិទ្យាសាស្ត្រទិន្នន័យ ម៉ាស៊ីនស្វ័យសិក្សា និងបញ្ញាសិប្បនិម្មិត ដើម្បីជំរុញការអភិវឌ្ឍសេវាកម្ម និងផលិតផលឌីជីថលថ្មីៗ និងសម្រេចបាននូវការចាប់យកឌីជីថលប្រកបដោយបរិយាបន្ន និងការធ្វើបរិវត្តកម្មឌីជីថលគ្រប់វិស័យជាអាទិ៍ ការអប់រំ សុខាភិបាល ការងារ អាជីវកម្ម អភិបាលកិច្ច។ Data and AI គ្របដណ្តប់លើក្រុមជំនាញចំនួន៣ ដូចខាងក្រោម៖

ទី១. ក្រុមជំនាញវិទ្យាសាស្ត្រទិន្នន័យ (Data Science) ជាជំនាញ ដែលទាក់ទងនឹងការប្រមូលការវិភាគ ការបកស្រាយ និងការបង្កើតម៉ូឌែលនៃទិន្នន័យ ដើម្បីទាញយកចំណេះដឹងពីទិន្នន័យទៅប្រើប្រាស់នៅក្នុងគោលដៅ ដោះស្រាយបញ្ហានិងក្នុងប្រតិបត្តិការនានា។ ជំនាញនេះ មានមុខរបរសំខាន់ៗចំនួន៣ រួមមាន៖ វិស្វករទិន្នន័យ (Data Engineer) , អ្នកវិភាគទិន្នន័យ (Data Analyst) និងអ្នកវិទ្យាសាស្ត្រទិន្នន័យ(Data Scientist)។

ទី២. ក្រុមជំនាញបញ្ញាសិប្បនិម្មិតនិងការអនុវត្ត (AI Science and Application) ជាផ្នែកមួយនៃវិទ្យាសាស្ត្រ កុំព្យូទ័រដែលទាក់ទងនឹងការបង្កើតភ្នាក់ងារឆ្លាតវៃ ដែលជាប្រព័ន្ធដែលអាចរៀន វិភាគ ដោះស្រាយបញ្ហា និងសម្រេចចិត្តធ្វើសកម្មភាពដោយស្វ័យប្រវត្តិ។ បញ្ញាសិប្បនិម្មិតត្រូវបានប្រើប្រាស់ ដើម្បីបង្កើតប្រព័ន្ធកុំព្យូទ័រឆ្លាតវៃ ដែលមើលឃើញរូបភាព យល់ភាសាសរសេរនិងនិយាយ វិភាគទិន្នន័យ ព្យាករណ៍ ផ្តល់អនុសាសន៍ ដោយប្រើប្រាស់ម៉ាស៊ីនស្វ័យសិក្សា។ ជំនាញនេះ មានមុខរបរសំខាន់ៗចំនួន៣ ដូចជា៖ អ្នកអភិវឌ្ឍន៍កម្មវិធីបញ្ញាសិប្បនិម្មិត (AI Application Developer), សហការីស្រាវជ្រាវបញ្ញាសិប្បនិម្មិត (AI Research Associate) និងវិស្វករបញ្ញាសិប្បនិម្មិត ឬម៉ាស៊ីនស្វ័យសិក្សា (AI/ML Engineer)។

ទី៣. ក្រុមជំនាញបញ្ញាធុរកិច្ច (Business Intelligence) ផ្តោតលើការសិក្សាពីទិដ្ឋភាពផ្សេងៗនៃអាជីវកម្ម ដូចជានិន្នាការនៃការលក់អាកប្បកិរិយារបស់អតិថិជន រង្វាស់ហិរញ្ញវត្ថុ កម្រិតសារពើភណ្ឌ និងសូចនាករអាជីវកម្មសំខាន់ៗផ្សេងទៀត ដោយប្រើឧបករណ៍ និងវិទ្យាសាស្ត្រទិន្នន័យ ដើម្បីទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ គាំទ្រ ដល់ការសម្រេចចិត្ត សំដៅធ្វើឱ្យប្រសើរឡើងនៃដំណើរការអាជីវកម្ម។ ជំនាញនេះ មានមុខរបរសំខាន់ចំនួន១ គឺអ្នកវិភាគបញ្ញាធុរកិច្ច (Business Intelligence Analyst)។

ប្រភពពីសៀវភៅ «ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥»៖ http://surl.li/rhqmbv


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី