2024-12-25
គិត បុប្ផា
2024-12-25
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវទេសចរតាមនាវា តាមជើងហោះហើរ និងតាមផ្លូវផ្សេងទៀត ផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ និងតំបន់កម្សាន្តនានាក្នុងខេត្តដល់ពិភពលោក ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមមកកាន់ខេត្តព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានជំរុញឱ្យក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវទេសចរតាមនាវា តាមជើងហោះហើរ និងតាមផ្លូវផ្សេងទៀត ផ្សព្វផ្សាយពីវិស័យទេសចរណ៍សំខាន់ៗរបស់ខេត្តដល់ភ្ញៀវទេសចរឱ្យបានទូលំទូលាយស្តីអំពីវប្បធម៌ អរិយធម៌នៅតាមក្រុង ស្រុក នៃខេត្តព្រះសីហនុ ដូចជារៀបចំការសម្តែងសិល្បៈ ពិព័រណ៌ផលិតផលវប្បធម៌ ស្វែងយល់ពីសម្បត្តិបេតិកភណ្ឌជាតិ វត្ថុអនុស្សាវរីយនានា និងទទួលរាក់ទាក់ដល់ភ្ញៀវទេសចរផងដែរ។
ក្នុងកិច្ចប្រជុំ «ជំរុញអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តព្រះសីហនុ» នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត បានពិភាក្សារិះរកវិធីឱ្យភ្ញៀវស្នាក់នៅខេត្តព្រះសីហនុបានយូរ រកចន្លោះប្រហោងខ្វះខាត ដើម្បីជំរុញការកែលម្អគោលដៅសម្រាប់ការផ្សព្វផ្សាយ ក្នុងគោលដៅចាប់ដៃគូសម្រួលក្នុងការដឹកជញ្ជូនភ្ញៀវ រុញច្រានតំបន់ទេសចរណ៍នៅក្នុងខេត្តព្រះសីហនុ ឱ្យបានផុលផុសបន្ថែមទៀត។ ពាក់ព័ន្ធនឹងការជំរុញទេសចរនេះ ឯកឧត្តម ម៉ាង ស៊ីណេត ណែនាំឱ្យក្រុង ស្រុកនីមួយៗ ផ្សព្វផ្សាយតំបន់ទេសចរណ៍ឱ្យបានទូលំទូលាយ ដើម្បីភ្ញៀវទេសចរអន្តរជាតិ ពិសេសភ្ញៀវទេសចរតាមនាវា និងតាមជើងយន្តហោះ ស្នាក់នៅបានយូរក្នុងខេត្តព្រះសីហនុ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី