2024-12-24
គន ម៉េងហុង
2024-12-24
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា សមិទ្ធផលដែលក្រសួងបរិស្ថានសម្រេចបាននូវយុទ្ធសាស្ត្រ «ភាពបៃតង» មានគោលបំណងធ្វើឱ្យប្រទេសមានបរិស្ថានល្អ មានអនាម័យ សុខភាពល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរ អ្នកវិនិយោគជាតិ និងអន្តរជាតិមកទស្សនា និងវិនិយោគនៅកម្ពុជា ក្នុងគោលដៅឱ្យកម្ពុជារីកចម្រើន និងល្បីល្បាញលើឆាក អន្តរជាតិ។
ក្នុងពិធីបើក «សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥» ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្តថា ទោះបីក្រសួងសម្រេចបានសមិទ្ធផលជាច្រើនក៏ដោយ ក៏បានជួបប្រទះបញ្ហាប្រឈមមួយចំនួនត្រូវជម្នះ និងចូលរួមដោះស្រាយបន្ត ដូចជា បង្កើននូវប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងជំរុញការគោរពច្បាប់ឱ្យបាន១០០% ជាដើម។
តាមការចុះផ្សាយរបស់ក្រសូងបរិស្ថាន នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួង ក៏កំពុងរៀបចំសាងសង់ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួន០៥ នៅខេត្តត្បូងឃុំ ទំហំ៣ហិកតា ខេត្តមណ្ឌលគិរី ចំនួន ១០ហិកតា ខេត្តសៀមរាបចំនួន ១០ហិកតា ខេត្តកំពង់ស្ពឺមានផ្ទៃដីចំនួន ២០ហិកតា និងងខេត្តកោះកុងទំហំ ៣ហិកតា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី