SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ការប្រើប្រាស់យានយន្តអគ្គិសនី សន្សំសំចៃថវិកា និងកាត់បន្ថយការបំពុលបរិស្ថាន ខណៈដែលកម្ពុជា ជំរុញការអភិវឌ្ឍវិស័យនេះ


ការប្រើប្រាស់យានយន្តអគ្គិសនី សន្សំសំចៃថវិកា និងកាត់បន្ថយការបំពុលបរិស្ថាន ខណៈដែលកម្ពុជា ជំរុញការអភិវឌ្ឍវិស័យនេះ
A+ A-

ភ្នំពេញ៖ ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ឱ្យកាន់តែទូលំទូលាយ នឹងជួយឱ្យអ្នកប្រើប្រាស់សន្សំសំចៃថវិកា ងាយស្រួលជួសជុលថែទាំ ប្រើប្រាស់ថាមពលស្អាត និងកាត់បន្ថយការបំពុលបរិស្ថានផងដែរ។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ការជំរុញឱ្យពលរដ្ឋប្រើប្រាស់យានយន្តអគ្គិសនីនេះ ក៏ស្របទៅនឹង «គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០» ដើម្បីតម្រង់ទិសដល់ការវិនិយោគ ការជំរុញការប្រើប្រាស់ និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីយានយន្តអគ្គិសនីជាជំហានៗនៅកម្ពុជា។

ក្រសួងសាធារណការ បញ្ជាក់ថា គោលនយោបាយជាតិនេះ គឺផ្អែកលើយន្តការទីផ្សារ និងទៅតាមលទ្ធភាព និងធនធានរបស់រាជរដ្ឋាភិបាល សម្រាប់ចាប់យកកាលានុវត្តភាពថ្មី ដែលកំពុងលេចឡើងស្របនឹងនិន្នាការតំបន់ និងសកល ដើម្បីលើកកម្ពស់កំណើនប្រកបដោយចីរភាព និងកាន់តែមានពិពិធកម្ម ក្នុងគោលដៅកសាងភាពធន់នៃសង្គមសេដ្ឋកិច្ចកម្ពុជា។

ក្នុងពិធីសម្ពាធ ក្រុមហ៊ុនសម្បត្តិ សិរីវុឌ្ឍ អ៊ិនធើណេសិនណល ឯ.ក លក់ម៉ូតូអគ្គិសនី កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឯក រដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ ក៏បានគូសបញ្ជាក់ពីការដាក់ចេញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០៥០ យុទ្ធសាស្ត្ររយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន និងជាពិសេសកម្មវិធីនយោបាយសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ យុទ្ធសាស្ត្រទាំងនោះ គឺចាប់យកនវានុវត្តន៍ និងបច្ចេកវិទ្យាការកាត់បន្ថយការបំភាយកាបូន ព្រមទាំងតម្រូវការលើកកម្ពស់ផលិតភាព និងពិពិធកម្មសេដ្ឋកិច្ច ដែលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់នៃការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី