SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងកសិកម្ម គ្រោងវិនិយោគលើប្រព័ន្ធសូឡាបូមទឹក ដើម្បីកាត់បន្ថយចំណាយដល់សហគមន៍កសិកម្មទំនើប«ម្រេចមេមត់ត្បូងឃ្មុំ»


ក្រសួងកសិកម្ម គ្រោងវិនិយោគលើប្រព័ន្ធសូឡាបូមទឹក ដើម្បីកាត់បន្ថយចំណាយដល់សហគមន៍កសិកម្មទំនើប«ម្រេចមេមត់ត្បូងឃ្មុំ»
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-23

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-23

គិត បុប្ផា

A+ A-

ភ្នំពេញ៖ នាយកដ្ឋានគ្រឿងយន្តកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងវិនិយោគលើប្រព័ន្ធសូឡាបូមទឹក ជំនួសឱ្យការប្រើប្រាស់ម៉ាស៊ីនបូមទឹកដើរដោយប្រេងម៉ាស៊ូត ដើម្បីកាត់បន្ថយចំណាយប្រតិបត្តិការប្រចាំថ្ងៃរបស់សហគមន៍កសិកម្មទំនើប«ម្រេចមេមត់ត្បូងឃ្មុំ»។

តាមការលើកឡើងរបស់ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បច្ចុប្បន្ន ក្រុមការងារជំនាញមកពីនាយកដ្ឋានគ្រឿងយន្តកសិកម្ម កំពុងសិក្សាលម្អិតលើតម្រូវការបច្ចេកទេសចាំបាច់ ដើម្បីរៀបចំប្រព័ន្ធស្រោចស្រពដើរដោយសូឡាមួយ ដែលមានប្រសិទ្ធភាពបំផុត សម្រាប់គ្របដណ្តប់លើផ្ទៃដីផលិតកម្មម្រេចជិត១០០ហិកតា របស់សមាជិកទាំង ៦៥គ្រួសារ។

តាមការប៉ាន់ស្មានបឋម ប្រព័ន្ធស្រោចស្រពប្រភេទនេះ គឺអាចមានតម្រូវការវិនិយោគក្នុងទំហំជិត ២០ម៉ឺនដុល្លារ សម្រាប់ប្រើប្រាស់រយៈពេល១០ឆ្នាំ និងប្រហាក់ប្រហែលគ្នានឹងទំហំចំណាយ ១ឆ្នាំកន្លះ បើធៀបនឹងប្រព័ន្ធចាស់ដើរដោយម៉ាស៊ូត។ ឯកឧត្តម ឃឹម ហ្វីណង់ លើកឡើងដូច្នេះថា៖ «ប្រជាសហគមន៍ ដែលប្រើប្រាស់ប្រព័ន្ធសូឡាបូមទឹក ១ឆ្នាំកន្លះ អាចរួចខ្លួនបានដើមមកវិញ ហើយចំណេញជាង ១លានដុល្លារសម្រាប់រយៈពេល១០ឆ្នាំទៀតផង ដែលទាំងនេះ ជាអត្ថប្រយោជន៍មួយបែបទៀត ដែលកសិករអាចទទួលបានពីការចូលរួមជាសមាជិកនៃសហគមន៍កសិកម្មទំនើប»។

«សហគមន៍កសិកម្មទំនើប» គឺជាចក្ខុវិស័យនៃការអនុវត្តផលិតកម្មកសិកម្មរួមគ្នាទ្រង់ទ្រាយធំក្នុងវិស័យកសិកម្ម ដែលជាផ្នែកមួយនៃកម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងបានដាក់ឱ្យអនុវត្តក្នុងឆ្នាំ២០២៣។ ឯកឧត្តម ឃឹម ហ្វីណង់ មានប្រសាសន៍ថា កសិករនឹងទទួលបានអត្ថប្រយោជន៍ ពីការចងក្រងជាសហគមន៍កសិកម្មទំនើប រួមមាន៖ ដំណោះស្រាយបញ្ហាខ្វះទុន ខ្វះបច្ចេកទេស ខ្វះទីផ្សារ ថ្លៃដើមផលិតខ្ពស់ ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងអនុញ្ញាតឱ្យកសិករជាសមាជិកសល់ពេលវេលាបង្កើនប្រាក់ចំណូលផ្សេងៗបន្ថែមទៀត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី