2024-12-21
ទូច សូរិយា
2024-12-21
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រៀបចំសិក្ខាសាលាស្តីពីគោលការណ៍ណែនាំសម្រាប់ទាក់ទាញបុគុ្គលមានទេពកោសល្យ ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈទាក់ទាញអ្នកជំនាញក្នុងវិស័យសំខាន់ៗ ដូចជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា សុខាភិបាល និងវិស្វកម្មជាដើម។
ក្នុងសិក្ខាសាលានាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានលើកឡើងថា មនុស្សគឺជាធនធានដ៏សំខាន់ ប្រកបដោយចីរភាព សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ហើយការទាក់ទាញបុគ្គលមានទេពកោសល្យ គឺជាជំហានដ៏សំខាន់មួយក្នុងរបត់ថ្មីនៃការប្រកួតប្រជែងសេដ្ឋកិច្ច។
ឯកឧត្តម ហែម វណ្ណឌី ក៏បានជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ចូលរួមកែលម្អគោលការណ៍ណែនាំខាងលើ និងរៀបចំយុទ្ធសាស្ត្រលើកកម្ពស់ចំណេះដឹង សមត្ថភាព ភាពប៉ិនប្រសប់ និងបុគ្គលដែលមានទេពកោសល្យក្នុងវិស័យរបស់ខ្លួន ដោយបង្កលក្ខណៈងាយស្រួល និងជំរុញការចូលរួមរបស់បុគ្គលមានទេពកោសល្យ នៅក្នុងរចនាសម្ព័ន្ធដឹកនាំរបស់ក្រសួង-ស្ថាប័ន។ គោលការណ៍ណែនាំស្តីពីការទាក់ទាញបុគ្គលមានទេពកោសល្យសម្រាប់កម្ពុជានេះ មានគោលបំណងលើកទឹកចិត្តដល់និស្សិតកម្ពុជាដែលបានចេញទៅសិក្សានៅបរទេសឱ្យត្រលប់មកវិញ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍជាតិ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី