2023-11-18
គិត បុប្ផា
2023-11-18
គិត បុប្ផា
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បន្ដផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៤២៤,៩០៧ ដុល្លារអាម៉េរិក ដល់ស្ថាប័នចំនួន៣ សម្រាប់ការស្តាប្រព័ន្ធធារាសាស្រ្ដនៅឧត្តរមានជ័យ និងសាងសង់ស្ពានពីរកន្លែង ក្នុងខេត្តកំពង់ឆ្នាំង និងស្ទឹងត្រែង។ បើតាមការឱ្យដឹងពីស្ថានទូតជប៉ុននៅកម្ពុជា លោក តានិណៃ អ៊ិឈិតុម៉ុ ភារធារីស្ដីទី នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយទាំង៣ បានចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោង៖«ទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិរបស់ជប៉ុន»នេះ នៅថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០២៣។
តំណាងស្ថាប័នទាំង៣របស់កម្ពុជា រួមមានទី១. លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ចូលរួមក្នុងពិធីចុះហត្ថលេខានោះ សម្រាប់គម្រោងស្តារឡើងវិញទំនប់ថ្នល់ដាច់ ស្ថិតនៅឃុំបេង ស្រុកបន្ទាយអំពិល។ ទី២. លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ចូលរួមពិធីចុះហត្ថលេខានោះ សម្រាប់សាងសង់ស្ពានបេតុង១កន្លែង ស្ថិតនៅក្នុងភូមិដូនវៀត ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ទី៣. លោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ចូលរួមពិធីចុះហត្ថលេខានោះ សម្រាប់គម្រោងសាងសង់ស្ពានបេតុងថ្មី ១កន្លែង ប្រវែង២៥ម៉ែត្រ និងទទឹង៦ម៉ែត្រ នៅឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ក្នុងពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងនោះ លោក តានិណៃ អ៊ិឈិតុម៉ុ ភារធារីស្ដីទី នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបង្ហាញសេចក្តីសង្ឃឹមថា ជំនួយឥតសំណងនេះ នឹងពង្រឹងគុណភាពជីវិតរបស់ប្រជាជន ដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ និងលើកកម្ពស់មិត្តភាពជប៉ុន-កម្ពុជា បន្ថែមទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី