2024-12-16
ទូច សូរិយា
2024-12-16
ទូច សូរិយា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេស គឺអាចមើលបានតាមតួលេខ តែការអភិវឌ្ឍសេដ្ឋកិច្ច គឺត្រូវមើលបានតាមរយៈសកម្មភាព និងលទ្ធផលនៃការផលិត ជាពិសេសការភ្ជាប់ផលិតផលក្នុងស្រុកជាមួយនឹងផលិតផលក្រៅស្រុក។
សម្តេច ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមក្នុងពិធីសម្ពោធ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៤ ថា៖ « យើងក៏ត្រូវពិនិត្យមើលកាលានុវត្តភាព ដោយភ្ជាប់ទំនាក់ទំនងរវាងអ្នកលក់ និងអ្នកទិញ តាមរយៈ បច្ចេកវិទ្យា អ៊ិនធើណិត, E-Commerce, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការផ្សព្វផ្សាយព័ត៌មាន»។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា នឹងជំរុញសកម្មភាពក្នុងការតភ្ជាប់ពាណិជ្ជកម្ម ធុរកិច្ច និងការវិនិយោគ ដោយបង្ហាញថាផលិតផល គឺមិនត្រឹមតែជាផលិតផលនៃវិស័យកសិកម្មប៉ុណ្ណោះទេ តែក៏មានផលិតផលសម្រេចសម្រាប់នាំចេញទៅក្រៅប្រទេសផងដែរ។
ក្នុងពិធី កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានប្រើប្រាស់បច្ចេកវិទ្យារៀបចំធ្វើជាបញ្ជរការងារ ដើម្បីផ្តល់ព័ត៌មានពីតម្រូវការ និងឱកាសការងារដល់និស្សិត និងអ្នកស្វែងរកការងារបានកាន់តែមានភាពងាយស្រួល និងទំនើប ដើម្បីជួយដល់វិស័យឯកជន ក្នុងការស្វែងរកបុគ្គលិក បានតាមតម្រូវការ និងប្រកបដោយជំនាញពិតប្រាកដ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖ «អ្វីដែលជាការកត់សម្គាល់ គឺសមត្ថភាពរបស់កូនខ្មែរ អាចផលិតរ៉ូបូត (Robot) ឆុងកាហ្វេបានដោយប្រើប្រាស់បច្ចេកវិទ្យា ដែលនេះជាស្នាដៃកូនខ្មែរ ក្នុងការផលិតឧបករណ៍ ឬសម្ភារដោយការច្នៃប្រឌិតភ្ជាប់នឹងបច្ចេកទេសក្នុងការផលិត ឬបម្រើសេវាកម្មផងដែរ»៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី