2024-12-12
គិត បុប្ផា
2024-12-12
គិត បុប្ផា
ភ្នំពេញ៖ «ផលិតកម្មជីសរីរាង្គក្នុងស្រុក» មានតម្លៃទាបជាងជីនាំចូល ដែលអាចជួយកសិករកាត់បន្ថយថ្លៃដើមផលិត ដោះស្រាយកង្វល់អនាម័យ និងបរិស្ថានតាមទីប្រជុំជន តាមរយៈការប្រមូលកាកសំណល់មកធ្វើជាវត្ថុធាតុដើម បង្កើតការងារក្នុងស្រុក បង្កើនប្រាក់ចំណេញ លើកកម្ពស់កម្រិតជីវភាពកសិករ និងធានានិរន្តរភាពគុណភាពដីកសិកម្មផងដែរ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តមរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គង់ ច័ន្ទវាសនា។
នាឱកាស ដឹកនាំក្រុមការងារចុះពិនិត្យខ្សែច្រវាក់ផលិតកម្ម និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនផលិតកម្មជីធម្មជាតិក្នុងស្រុកចំនួន៣ ក្នុងខេត្តកំពង់ស្ពឺ ឯកឧត្តម គង់ ច័ន្ទវាសនា បន្តមានប្រសាសន៍ថា ទស្សនកិច្ចរបស់ក្រុមការងារនាពេលនេះ មានគោលបំណងគាំទ្រការបង្កើនផលិតកម្មជីសរីរាង្គក្នុងស្រុក សំដៅកាត់បន្ថយចំណាយថ្លៃដើមផលិត បង្កើនប្រាក់ចំណេញរបស់ប្រជាកសិករ និងកាត់បន្ថយការពឹងផ្អែកលើជីនាំចូលពីបរទេស។ ឯកឧត្តម គង់ ច័ន្ទវាសនា បញ្ជាក់ថា បេសកម្មនេះ ក៏ស្របតាមអនុសាសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្រ្តី និងការតម្រង់ពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ក៏ដូចជាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញអភិវឌ្ឍន៍វិស័យកសិកមុ្ម។
គួរបញ្ជាក់ថា ក្នុងពេលពិនិត្យខ្សែច្រវាក់ផលិតកម្ម និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនផលិតកម្មជីធម្មជាតិក្នុងស្រុក កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នេះ ក៏មានការចូលរួមពី ឯកឧត្តម ឡោ រស្មី និងលោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម, មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្តកំពង់ស្ពឺផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី