2024-12-07
គន ម៉េងហុង
2024-12-07
គន ម៉េងហុង
ភ្នំពេញ៖ វេទិកាអាស៊ីឆ្នាំ២០២៤ ស្ដីពីធុរៈកិច្ចកម្មសិទ្ធិបញ្ញា នឹងជួយជំរុញការធ្វើពាណិជ្ជភាវូបនីយកម្មកម្មសិទ្ធិបញ្ញា និងពង្រឹងកិច្ចការពារនៃការបង្កើតនវានុវត្តន៍ ការផ្ដល់អាជ្ញាប័ណ្ណកម្មសិទ្ធិបញ្ញារួមជាមួយនឹងការប្រើប្រាស់កម្មសិទ្ធិបញ្ញា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤។
វេទិកាអាស៊ីឆ្នាំ២០២៤ ដែលរៀបចំឡើងដោយអង្គភាពកម្មសិទ្ធិបញ្ញាតំបន់រដ្ឋបាលពិសេសហុងកុង ប្រទេសចិននេះ មានគោលបំណងចែករំលែកបទពិសោធពីការប្រើប្រាស់កម្មសិទ្ធិបញ្ញា សម្រាប់ធុរៈកិច្ច ដែលធ្វើបទបង្ហាញពីតំណាងក្រុមហ៊ុនធំៗមួយចំនួន និងភ្នាក់ងារចុះបញ្ជីម៉ាក ពិសេសមានការចូលរួមពីប្រទេសដែលជាសមាជិកអាស៊ានផងដែរ។
ក្នុងឱកាសចូលរួមវេទិកាខាងលើ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ក៏បានចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយទីប្រឹក្សាប្រធានអង្គភាពកម្មសិទ្ធិបញ្ញាតំបន់រដ្ឋបាលពិសេសហុងកុងចំនួន២រូប គឺលោក Derek Lau និងលោក Joseph Yeung ដើម្បីពិភាក្សាពីការចុះអនុស្សារណៈនៃការយោគយល់គ្នា និងការសិក្សាអំពីផែនការសកម្មភាពការងារលម្អិតឆ្នាំ២០២៥ ក្នុងវិស័យកម្មសិទ្ធិបញ្ញា នៅទីក្រុងហុងកុងផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី