SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្នុង«វេទិកាធុរកិច្ចកម្ពុជា-ឡាវ» CDC រំពឹងថា នឹងមានវិនិយោគិនទុនក្រោមរូបភាពជាភាគហ៊ុនិក ឬដោយផ្ទាល់នៅកម្ពុជា


ក្នុង«វេទិកាធុរកិច្ចកម្ពុជា-ឡាវ» CDC រំពឹងថា នឹងមានវិនិយោគិនទុនក្រោមរូបភាពជាភាគហ៊ុនិក ឬដោយផ្ទាល់នៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-07

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-07

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា រំពឹងថា វិនិយោគិនដែលមានវត្តមានចូលរួមក្នុង«វេទិកាធុរកិច្ចកម្ពុជា-ឡាវ» នឹងស្វែងរកកាលានុវត្តភាពបណ្តាក់ទុនវិនិយោគនៅកម្ពុជា ក្រោមរូបភាពភាគហ៊ុនិក ឬដោយផ្ទាល់ នាពេលខាងមុខ។ ឯកឧត្ដម សួន សុផល លើកឡើងដូច្នេះ ក្នុងវេទិកាធុរកិច្ចកម្ពុជា-ឡាវ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងវេទិកា ដែលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មឡាវ ក្នុងគោលបំណងធ្វើសន្ធានកម្មរវាងវិនិយោគិនកម្ពុជា និងវិនិយោគិនឡាវ ឯកឧត្ដម សួន សុផល បានលើកឡើងពីលក្ខណៈអំណោយផលរបស់កម្ពុជា រួមមានស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ទីតាំងយុទ្ធសាស្រ្ត និងកម្លាំងពលកម្មវ័យក្មេងប្រកបដោយផលិតភាព។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា តែងគាំទ្រដល់ការធ្វើធុរកិច្ច និងរបបវិនិយោគ តាមរយៈការអនុគ្រោះ ការផ្តល់កិច្ចសម្រួលវិនិយោគ កញ្ចប់លើកទឹកចិត្តឆ្លាតវៃ និងការថែទាំវិនិយោគប្រកបដោយភាពកក់ក្តៅ។

វេទិកាធុរកិច្ចកម្ពុជា-ឡាវ គឺជាព្រឹត្តិការណ៍អមនៃដំណើរទស្សនកិច្ចផ្លូវការមកកាន់កម្ពុជា ចាប់ពីថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២៤ របស់ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងលោកជំទាវ វណ្ណដាឡា ស៊ីផាន់ដន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី