SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មចិន ជំរុញពាណិជ្ជកម្មនិងសេដ្ឋកិច្ចប្រទេសទាំងពីរ


សភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មចិន ជំរុញពាណិជ្ជកម្មនិងសេដ្ឋកិច្ចប្រទេសទាំងពីរ
ពាណិជ្ជកម្ម

2024-11-23

ឃី ភារៈ

ពាណិជ្ជកម្ម

2024-11-23

ឃី ភារៈ

A+ A-

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា(MOU) ជាមួយសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្ម ខេត្តយូណាន ប្រទេសចិន ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍន៍ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងសហគមន៍ធុរកិច្ចប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយរបស់សភាពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងជំនួបជាមួយលោក ហូ ហ័រ អគ្គលេខាធិការនៃសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្ម ព្រមទាំងធុរជន ចិន និងកម្ពុជាប្រមាណ ៣០នាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េង តិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងអំពីតួនាទីសភាពាណិជ្ជកម្មកម្ពុជា ក្នុងការអភិវឌ្ឍវិស័យឯកជន និងធុរកិច្ចនៅកម្ពុជា។ លើសពីនេះ ឯកឧត្តម ឧកញ៉ា ងួន ម៉េង តិច ក៏បានចែករំលែកពីកាលានុវត្តភាពធុរកិច្ច សក្តានុពលនិងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា និងបានលើកទឹកចិត្ត និងជំរុញវិនិយោគិនខេត្តយូណានមកវិនិយោគនៅកម្ពុជាផងដែរ។

សូមជម្រាបថា ក្នុងជំនួបនៅសភាពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ធុរជនចិន មានគោលបំណងស្វែងយល់អំពីសក្តានុពល និងស្វែងរកដៃគូក្នុងការជំរុញការវិនិយោគ និងធ្វើពាណិជ្ជកម្ម លើវិស័យផ្សេងៗជាពិសេស កសិកម្ម ទេសចរណ៍ និងសំណង់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី