SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងមហាផ្ទៃ នឹងចាត់វិធានការផ្លូវច្បាប់លើអ្នកផលិតមាតិកា ដែលផ្សព្វផ្សាយពីល្បែងខុសច្បាប់


ក្រសួងមហាផ្ទៃ នឹងចាត់វិធានការផ្លូវច្បាប់លើអ្នកផលិតមាតិកា ដែលផ្សព្វផ្សាយពីល្បែងខុសច្បាប់
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-05

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-05

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ណែនាំឱ្យសាធារណជន ពិសេសបុគ្គលមានប្រជាប្រិយភាព ត្រូវបញ្ឈប់រាល់ការផលិតរូបភាព វីដេអូ និងមាតិកាពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងល្បែងស៊ីសងលេងដោយផ្ទាល់ក្តី និងតាមប្រព័ន្ធអនឡាញ។ ក្នុងករណីមិនបញ្ឈប់ ក្រសួងមហាផ្ទៃ នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណា ដែលបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់នេះ។

ដើម្បីពង្រឹងការអនុវត្តច្បាប់ និងធានាដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យសាធារណជន បញ្ឈប់រាល់ការបង្កើតគេហទំព័រ គណនី ឬទំព័រក្នុងបណ្តាញទំនាក់ទំនងសង្គម ដែលមានរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ លើសពីនេះ សាធារណជន ក៏ត្រូវបញ្ឈប់រាល់ការផ្សព្វផ្សាយ ឬចែករំលែកបន្តអំពីរូបភាព និងខ្លឹមសារពាក់ព័ន្ធនឹង ល្បែងស៊ីសងខុសច្បាប់នេះផងដែរ។

ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រសួងមហាផ្ទៃ ណែនាំឱ្យចាត់វិធានការតឹងរ៉ឹងតាមដែនសមត្ថកិច្ចរបស់ខ្លួនក្នុងការតាមដាន ហាមឃាត់ការផ្សព្វផ្សាយ និងចែករំលែកបន្តនូវរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវជំរុញការអប់រំផ្សព្វផ្សាយដល់ពលរដ្ឋឱ្យយល់ដឹងអំពីផលប៉ះពាល់ នៃការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីចូលរួមទប់ស្កាត់ការលេងល្បែងខុសច្បាប់ ដែលជាផ្នែកមួយនៃការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល។ នេះបើតាមសារាចរណែនាំ ស្តីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ដែលចុះហត្ថលេខា ដោយ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី