2024-12-04
ទូច សូរិយា
2024-12-04
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងទេសចរណ៍ ចូលរួមការតាំងពិព័រណ៍ទេសចរណ៍ «ASEAN Travel Exchange (TRAVEX)» នៅទីក្រុង Johor ប្រទេសម៉ាឡេស៊ី ដើម្បីជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ និងទីផ្សារអាស៊ាន ពិសេសជាឱកាសក្នុងការបង្កើតទំនាក់ទំនងអាជីវកម្មថ្មី កិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍ និងការពង្រឹងភាពជាដៃគូទេសចរណ៍ជាតិ-អាស៊ានផងដែរ។
ពិព័រណ៍ទេសចរណ៍នៅម៉ាឡេស៊ី ដែលរៀបចំនាថ្ងៃទី១៥-២០ ខែមករា ឆ្នាំ២០២៥នេះ នឹងលើកកម្ពស់កំណើនទេសចរណ៍ក្នុងតំបន់ ជំរុញការបង្កើតឱកាសអាជីវកម្មទេសចរណ៍ តាមរយៈបណ្តាញទំនាក់ទំនងទីភ្នាក់ងារទេសចរណ៍ និងកិច្ចសហការក្នុងវិស័យទេសចរណ៍អាស៊ាន។ ពិព័រណ៍ទេសចរណ៍នេះ មានការចូលរួមពីប្រតិបត្តិករទេសចរណ៍ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងអ្នកលក់ និងអ្នកទិញ ដែលមានស្តង់ពិព័រណ៍ប្រមាណ ២០០ស្តង់ ដោយមានការដាក់តាំងបង្ហាញផលិតផលទេសចរណ៍ ពីភាគីពាក់ព័ន្ធនៃបណ្តាប្រទេសសមាជិកអាស៊ានផងដែរ។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ បានអំពាវនាវដល់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជន ឱ្យចូលរួមផ្សព្វផ្សាយពីការតាំងពិព័រណ៍ TRAVEX ដើម្បីទាក់ទាញទេសចរជាតិក្នុងតំបន់ និងអន្តរជាតិ ឱ្យមកទស្សនា «កម្ពុជា-ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង»។ ចំពោះ សាធារណជន ដែលមានបំណងចូលរួមអាចចុះឈ្មោះ តាមរយៈទូរសព្ទលេខ៖ +៨៥៥ ១២ ៤១ ៤១ ៩១ ឬ +៨៥៥ ១២ ២៤៩ ៨៧៨ និង Email: [email protected] /[email protected] ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី