2024-12-03
គិត បុប្ផា
2024-12-03
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពត ពង្រឹងគុណភាពសេវាកម្មទេសចរណ៍គ្រប់ប្រភេទ ដើម្បីសម្រួលការស្នាក់នៅរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តខេត្តកំពត ពិសេសចូលរួមកម្សាន្តក្នុងពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤។
ដើម្បីឱ្យទេសចរចូលរួមកម្សាន្ត ក្នុងពិធីបុណ្យសមុទ្រនៅខេត្តកំពត ក្រោមប្រធានបទ «អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ» ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពត បានរៀបចំជាតារាងសេវាកម្មស្នាក់នៅ មានឈ្មោះអាជីវកម្ម អាសយដ្ឋាន លេខទំនាក់ទំនង និងតម្លៃបន្ទប់ ដោយទេសចរអាចស្កេន QR Code https://drive.google.com/drive/mobile/folders/1SGHbQHTAsLN9SGxibWa8wyD0JqL29xH7?usp=drive_link ដើម្បីទទួលបានព័ត៌មានលម្អិត។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ សាធារណជនអាចទទួលព័ត៌មានបន្ថែមពីទំនាក់ទំនងមន្ទីរទេសចរណ៍ខេត្តកំពត តាមរយៈលេខទូរសព្ទ ០៧០ ៨៥៨ ៥២៣៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី