2024-11-30
ឃី ភារៈ
2024-11-30
ឃី ភារៈ
ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជំរុញវិនិយោគិនចិនប្រើប្រាស់បច្ចេកវិទ្យា និងជំនាញក្នុងវិស័យយានយន្ត មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលជាប្រទេសមានស្ថិរភាពនយោបាយ មានទីតាំងភូមិសាស្ត្រជាយុទ្ធសាស្ត្រនៅអាស៊ាន មានកម្លាំងពលកម្មវ័យក្មេង និងមានបរិយកាសធុរកិច្ចល្អ។ នេះបើយោងតាមការចុះផ្សាយរបស់ សភាពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងជំនួបជាមួយ គណៈប្រតិភូធុរកិច្ចសមាគមអ្នកចែកចាយយានយន្តខេត្តក្វាងទុងប្រទេសចិន លោកស្រី យាន ហ្វេយ (Yan Fei) ប្រធានសមាគមអ្នកចែកចាយយានយន្តខេត្តក្វាងទុង អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងអំពីស្ថានភាពបច្ចុប្បន្ន វិស័យយានយន្តនៅកម្ពុជាក៏ដូចជាវិស័យសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរួមគ្នា។
នាឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកកាលានុវត្តភាពវិនិយោគ និងកិច្ចសហការ ក្នុងវិស័យយានយន្តនៅកម្ពុជា របស់គណៈប្រតិភូចិន អ្នកឧកញ៉ា គិត ម៉េង ក៏បានគូសបញ្ជាក់ពីទំនាក់ទំនងរវាងកម្ពុជានិងចិន និងការប្តេជ្ញារបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ចដោយអនុលោមតាមយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី