2024-11-24
SME News
2024-11-24
SME News
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ពិភាក្សាជាមួយនឹងប្រតិភូធនាគារពិភពលោក ដើម្បីជំរុញបរិវត្តកម្មឧស្សាហកម្មបៃតងនៅកម្ពុជា តាមរយៈកម្មវិធីហិរញ្ញប្បទានប្រសិទ្ធភាពថាមពលក្នុងវិស័យឧស្សាហកម្ម (IEEFP) ដែលមានគោលដៅគាំទ្រសហគ្រាសឧស្សាហកម្ម ឱ្យទទួលយកការអនុវត្តប្រកបដោយប្រសិទ្ធភាពថាមពល។
នៅក្នុងជំនួបនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់លើភាពចាំបាច់នៃតុល្យភាពរវាងគោលដៅបរិស្ថាន និងតថភាពសេដ្ឋកិច្ច។ ឯកឧត្តមបានលើកឡើងថា៖«ឧស្សាហកម្មរបស់កម្ពុជាកំពុងខិតខំអនុលោមតាមលក្ខខណ្ឌតម្រូវកាន់តែខ្ពស់នៃអព្យាក្រឹតភាពកាបូន។ ប៉ុន្តែ បរិវត្តកម្មឧស្សាហកម្មឆ្ពោះទៅរបៀបវារៈបៃតង ក៏ត្រូវតែគិតគូរពីប្រសិទ្ធភាពចំណាយ ដើម្បីធានាបាននូវភាពប្រកួតប្រជែង ខណៈដែលកម្ពុជាកំពុងត្រៀមចាកចេញពីឋានៈក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩»។
កម្មវិធីហិរញ្ញប្បទានប្រសិទ្ធភាពថាមពលក្នុងវិស័យឧស្សាហកម្ម នឹងផ្តល់ឥណទានចំនួន ៣០លានដុល្លារ ដើម្បីជំរុញប្រសិទ្ធភាពថាមពលក្នុងវិស័យឧស្សាហកម្ម។ ធនាគារពិភពលោក បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការគាំទ្រដំណើររបស់កម្ពុជាឆ្ពោះទៅបរិវត្តកម្មឧស្សាហកម្មបៃតង និងបានលើកឡើងថា ការបំពេញតាមលក្ខខណ្ឌតម្រូវទីផ្សារអន្តរជាតិកាន់តែមានសារៈសំខាន់ក្នុងការរក្សា និងការទាក់ទាញការវិនិយោគ។
កម្មវិធីហិរញ្ញប្បទាននេះ ក៏នឹងផ្តល់ការកសាងសមត្ថភាពដល់ភាគីពាក់ព័ន្ធ រួមទាំងមន្ត្រីជំនាញនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងរ៉ែ និងថាមពល ព្រមទាំងលើកកម្ពស់ការធ្វើអធិការកិច្ចថាមពល និងការអភិវឌ្ឍក្របខ័ណ្ឌច្បាប់សម្រាប់ឧស្សាហកម្មបៃតងផងដែរ។ ឯកឧត្តម ហែម វណ្ណឌី ក៏បានស្នើដល់ធនាគារពិភពលោកឱ្យផ្តោតលើការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន តាមរយៈកម្មវិធីហិរញ្ញប្បទានបៃតងនេះ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដើម្បីគាំទ្រដល់កំណើនប្រកបដោយចីរភាពនៃវិស័យឧស្សាហកម្មកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី