2024-11-20
ទូច សូរិយា
2024-11-20
ទូច សូរិយា
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា កិច្ចសហការរវាងកម្ពុជា និងទីម័រឡេស្តេ គឺមានការរីកចម្រើនលើគ្រប់វិស័យនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលក្នុងនោះទំហំពាណិជ្ជកម្មរបស់ភាគីទាំងពីរក៏មានការកើនឡើង ពិសេសក្នុងឆ្នាំ២០២៤ នេះ ទីម័រឡេស្តេ បាននាំចូលអង្ករពីកម្ពុជាចំនួន ៤ពាន់តោនផងដែរ។
ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស ឯកអគ្គរដ្ឋទូតរបស់ទីម័រឡេស្តេ សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ទីម័រឡេស្តេ គួរតែពិចារណាលើការវិនិយោគទុននៅកម្ពុជាដោយបង្កើតឃ្លាំងស្តុកម៉ាស៊ីនកិនស្រូវ និងបណ្ដាញទិញស្រូវអង្ករយកមកកិនហើយនាំទៅកាន់ប្រទេសទីម័រឡេស្តេ រួមទាំងផលិតផលកសិកម្មផ្សេងៗ សម្រាប់ផ្ដល់ក្នុងវិស័យចិញ្ចឹមសត្វផងដែរ។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការពិចារណាលើការវិនិយោគទុននៅកម្ពុជារបស់ទីម័រឡេស្តេ គឺដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ និងសន្តិសុខស្បៀង សម្រាប់ទីម័រឡេស្តេ។
នាឱកាសនោះ ប្រធានព្រឹទ្ធសភា បានបន្ថែមថា កម្ពុជា-ទីម័រឡេស្តេ គួរតែផ្លាស់ប្ដូរបទពិសោធធ្វើអាជីវកម្មជាមួយគ្នា ដែលក្នុងនោះកម្ពុជា ត្រូវការរៀនសូត្រពីទីម័រឡេស្តេនូវការគ្រប់គ្រងធនធានប្រេង ដោយកម្ពុជានៅមិនទាន់បានវិនិយោគ ឬក៏យកផលប្រយោជន៍ពីធនធានប្រេងដែលមាននៅក្នុងដែនសមុទ្រ និងដែនដីគោកនៅឡើយទេ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី