SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

CDC ណែនាំដល់ធុរកិច្ចអង់គ្លេស សិក្សាលទ្ធភាពបណ្តាក់ទុនវិនិយោគនៅកម្ពុជា


CDC ណែនាំដល់ធុរកិច្ចអង់គ្លេស សិក្សាលទ្ធភាពបណ្តាក់ទុនវិនិយោគនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-11-17

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2024-11-17

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ណែនាំក្រុមហ៊ុនមួយចំនួនរបស់អង់គ្លេសដែលមានសក្ដានុពល សិក្សាលទ្ធភាពបណ្ដាក់ទុនលើវិស័យទទួលបានការលើកទឹកចិត្តនៅកម្ពុជា។ ការណែនាំនេះ ធ្វើឡើងក្នុងកិច្ចប្រជុំតុមូលធុរកិច្ច រវាងកម្ពុជា-អង់គ្លេស នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចក្រភពអង់គ្លេស។

CDC បានឱ្យដឹងថា កិច្ចប្រជុំតុមូលធុរកិច្ច កម្ពុជា-អង់គ្លេស រៀបចំឡើងដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរបានពិភាក្សាផ្លាស់ប្ដូរមតិយោបល់លើកិច្ចការងារវិនិយោគឯកជន និងការផ្សព្វផ្សាយអំពីបរិយាកាសវិនិយោគនៅកម្ពុជា។ ការចូលរួមក្នុងកិច្ចប្រជុំតុមូលធុរកិច្ច កម្ពុជា-អង់គ្លេស នេះ ក៏មានការចូលរួមពីតំណាងរដ្ឋាភិបាលចក្រភពអង់គ្លេស លោក Simon Brown នៃការិយាល័យធុរកិច្ច និងពាណិជ្ជកម្ម ក្រោមការសហការរៀបចំដោយក្រុមហ៊ុន KPMG។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេស គឺជាប្រទេសចុងក្រោយក្នុងឆ្នាំ២០២៤ ដែលឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅទស្សនកិច្ចទាក់ទាញ និងជំរុញវិនិយោគ ដើម្បីផ្សព្វផ្សាយសក្ដានុពលរបស់កម្ពុជា បញ្ជ្រាបព័ត៌មានវិជ្ជមានអំពីភាពរីកចម្រើន និងកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ពិសេសលើវិស័យវិនិយោគឯកជន ក្នុងទិសដៅស្វែងរកឱកាសបង្កើតការងារដល់ប្រជាពលរដ្ឋ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី