2024-11-16
ទូច សូរិយា
2024-11-16
ទូច សូរិយា
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សង្ឃឹមថា សភាពាណិជ្ជកម្មត្រកូលលីនពិភពលោក និងសមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា នឹងបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញ និងទាក់ទាញវិនិយោគិនបរទេស ឱ្យពិចារណាជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគប្រកបដោយសក្តានុពល សម្រាប់ការវិនិយោគផ្ទាល់ ឬចាប់ដៃគូធុរកិច្ចជាមួយវិនិយោគិនក្នុងស្រុកលើវិស័យអាទិភាព។
ក្នុងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មត្រកូលលីនកម្ពុជា អន្តរជាតិ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃ CDC បានលើកឡើងថា វិស័យអាទិភាពដែល CDC ចង់ឱ្យវិនិយោគិនបរទេស វិនិយោគផ្ទាល់ ឬចាប់ដៃគូធុរកិច្ចជាមួយវិនិយោគិនក្នុងស្រុក រួមមាន៖ កសិកម្មនិងកសិឧស្សាហកម្ម, កម្មន្តសាលយានយន្ត និងអេឡិចត្រូនិក, ការអភិវឌ្ឍសួនឧស្សាហកម្មនិងតំបន់សេដ្ឋកិច្ចពិសេស, ទេសចរណ៍និងបដិសណ្ឋារកិច្ច, និងបច្ចេកវិទ្យាឌីជីថលនិងបៃតង ជាដើម។
ឯកឧត្តម ជា វុទ្ធី ក៏បានបញ្ជាក់ថា កត្តាសុខសន្តិភាពនៅកម្ពុជាប្រមាណជាង ២ទសវត្សរ៍ចុងក្រោយនេះ បានធ្វើឱ្យកម្ពុជាមានការីកចម្រើនស្ទើរគ្រប់វិស័យ, កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅក្នុងឆ្នាំ២០២៣ ដែលសម្រេចបានប្រមាណ៥% និងកំណើននៃការវិនិយោគក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៤នេះ ដែលមានប្រមាណ ៣៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ គួរបញ្ជាក់ថា វេទិកា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គឹមានសារសំខាន់សម្រាប់វិនិយោគិន និងធុរជន ក្នុងការបង្កើនទំនាក់ទំនងនិងបណ្ដាញ ព្រមទាំងស្វែងយល់បន្ថែមអំពីច្បាប់ លិខិតបទដ្ឋានគតិយុត្តថ្មីៗ និងសក្ដានុពលវិនិយោគនៅកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី