2024-11-13
SME News
2024-11-13
SME News
ភ្នំពេញ៖ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បញ្ចុះតម្លៃ២០% សម្រាប់យានយន្តគ្រប់ប្រភេទ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ការជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១២ វិច្ឆិកានេះ បានបញ្ជាក់ពីការបញ្ចុះតម្លៃនេះ គឺដើម្បីចូលរួមអបអរសាទរនៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
សេចក្តីប្រកាសដដែល ក៏បានបញ្ជាក់ពីការបញ្ចុះតម្លៃរហូតដល់ទៅ៤០% និង៦០% ផងដែរ សម្រាប់យានយន្តដឹកទំនិញធុនធ្ងន់ដែលមានទម្ងន់ផ្ទុកលើសពី១០តោនឡើងទៅ។ ចំពោះការបញ្ចុះតម្លៃ៤០% គឺយានយន្តដឹកទំនិញបើកបរចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៨យប់ និងបញ្ចុះតម្លៃរហូតដល់៦០% គឺសម្រាប់យានយន្តដឹកទំនិញបើកបរចាប់ពីម៉ោង៨យប់ ដល់ម៉ោង៨ព្រឹកវិញ។
ទន្ទឹមនឹងការជូនដំណឹងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានអំពាវនាវដល់សាធារណជន និង អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមបើកបរដោយការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីរក្សាអាយុជីវិត និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានជាអតិបរមា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី