2024-11-13
គិត បុប្ផា
2024-11-13
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលនិងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ដើម្បីរួមចំណែកបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល និងជំរុញការចាប់យកជំនាញឌីជីថលនៅគ្រឹះស្ថានឧត្តមសិក្សា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម ស្តីពី បាឋកថាស្តីពីទស្សនទានក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា ចេញផ្សាយថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្រសួងប្រៃសណីយ៍ បញ្ជាក់ថា ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យនេះ គឺសម្រាប់បម្រើដល់តម្រូវការប្រើប្រាស់ដល់សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិត អាចសិក្សា ស្រាវជ្រាវ និងរៀបចំកិច្ចប្រជុំនិម្មិត ជាអាទិ៍ ដើម្បីឈានទៅសម្រេចបាននូវផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថល ២០២៤-២០៣៥។ ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យនេះផងដែរ អាចមានលទ្ធភាពដាក់ឱ្យប្រើប្រាស់សម្រាប់គ្រប់គ្រឹះស្ថានឧត្តមសិក្សាទាំងអស់នៅកម្ពុជា។
ក្រៅពីមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ តាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រសួងប្រៃសណីយ៍ និងសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ បានសម្រេចនូវសមិទ្ធផល ដូចជា៖ ១. ការដាក់បញ្ចូល QR Code ស្តង់ដារ ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh លើសញ្ញាបត្រថ្នាក់បណ្ឌិត បណ្ឌិតស្រាវជ្រាវ បរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្រដែលចេញដោយ ស.ជ.គ. សរុបចំនួន ៥ ២២០ សន្លឹក។
២. ការបញ្ចប់ជាស្ថាពរនូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត ដែលបច្ចុប្បន្ននេះបានជួយសម្រួលយ៉ាងខ្លាំងដល់សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិតប្រើប្រាស់សម្រាប់ធ្វើការសិក្សានិងស្រាវជ្រាវ ដោយឥតគិតថ្លៃ និង៣. ការបញ្ចប់ការរៀបចំប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ (University Management System - UMS)។ វឌ្ឍនភាពទាំងនេះ គឺជាសកម្មភាពការងារអាទិភាព ដើម្បីជំរុញការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី