SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុន Guoxing Group នឹងបោះទុនវិនិយោគបង្កើតសួនឧស្សាហកម្ម និងរោងចក្រនៅកម្ពុជា


ក្រុមហ៊ុន Guoxing Group នឹងបោះទុនវិនិយោគបង្កើតសួនឧស្សាហកម្ម និងរោងចក្រនៅកម្ពុជា
A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន Guoxing Group ប្ដេជ្ញាបោះទុនវិនិយោគបង្កើតសួនឧស្សាហកម្ម និងការបង្កើតរោងចក្រនៅកម្ពុជា ព្រមទាំងពិនិត្យលទ្ធភាពវិនិយោគលើវិស័យកសិកម្ម។ នេះបើតាមការលើកឡើងរបស់លោកឧកញ៉ា Li Guolian ប្រធានក្រុមហ៊ុន Guoxing Group Companies ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត។

ក្នុងជំនួប នាឱកាសចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នាថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន លោកឧកញ៉ា Li Guolian បានបន្តថា ក្រៅពីការវិនិយោគលើសួនឧស្សាហកម្ម ក្រុមហ៊ុនក៏កំពុងពិនិត្យលទ្ធភាពវិនិយោគលើវិស័យកសិកម្ម ដោយផ្តោតលើការផលិតជីធម្មជាតិ ដើម្បីបង្កើនគុណភាពដី និងលើកកម្ពស់ផលិតភាពផលិតផលកសិកម្មបន្ថែមទៀតផងដែរ។

សម្ដេចធិបតីនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ការវិនិយោគរបស់ក្រុមហ៊ុន និងផែនការពង្រីកការវិនិយោគបន្ថែមនេះ ជាចំណុចដ៏ល្អ ដែលក្រុមហ៊ុន Guoxing Group មានបណ្ដាក្រុមហ៊ុនចូលរួមច្រើន ដើម្បីផលិតជាខ្សែច្រវាក់ផលិតកម្មនៅកម្ពុជា និងកាត់បន្ថយការនាំចូលវត្ថុធាតុដើមពីក្រៅប្រទេស។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ក្រុមហ៊ុន Guoxing Group ឱ្យវិនិយោគផលិតនូវច្រវាក់ផលិតកម្មដើម្បីផ្តត់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី