2024-11-04
គិត បុប្ផា
2024-11-04
គិត បុប្ផា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងចូលរួមកិច្ចប្រជុំកំពូលចំនួន៣ មានកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ(GMS) លើកទី៨, កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក-ACMECS) លើកទី១០ និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើក១១ នៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន។
ក្នុងកិច្ចប្រជុំកំពូលខាងលើ នឹងមានការពិនិត្យសមិទ្ធិផលដែលសម្រេចបាន និងកំណត់ទិសដៅអនាគតសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការ បង្កើនទំនុកចិត្ត ពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសសមាជិក ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនក្នុងតំបន់។ ជាមួយគ្នានេះ អត្ថប្រយោជន៍នៃកិច្ចប្រជុំនេះ គឺការបង្ហាញពីសារសំខាន់នៃសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក៏ដូចជាការរួមរស់ដោយសន្តិសហវិជ្ជមាន ក្នុងចំណោមប្រទេសសមាជិក។
កិច្ចប្រជុំ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នឹងប្រព្រឹត្តឡើងក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍កាន់តែប្រសើរឡើង តាមរយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍», «ឆ្ពោះទៅកាន់ការតភ្ជាប់ដោយរលូនសម្រាប់សមាហរណកម្មអនុតំបន់មេគង្គ» និង «មិត្តភាព និងសាមគ្គីភាពសម្រាប់សហគមន៍ប្រកបដោយភាពធន់ និងវិបុលភាព»។ ក្រៅពីកិច្ចប្រជុំទាំង៣ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងគុនមិញ សម្តេចធិបតីនាយករដ្ឋមន្រ្តី នឹងមានជំនួបទ្វេភាគី ជាមួយថ្នាក់ដឹកនាំ និងធុរជនបរទេសផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី