2023-11-07
ទូច សូរិយា
2023-11-07
ទូច សូរិយា
ភ្នំពេញ៖ «ទាំងអស់គ្នាដើម្បីទេសចរណ៍»ជាប្រធានបទក្នុងពិធីបុណ្យសមុទ្រលើកទី១០ ដែលប្រារព្វធ្វើនៅខេត្តកែប រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់០៣ ខែធ្នូ ឆ្នាំ២០២៣នេះ។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី០៣ វិច្ឆិកានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្មី ហ៊ុនម៉ាណែត នឹងចូលរួមក្នុងពិធីបើកជាផ្លូវការ នៃពិធីបើកបុណ្យសមុទ្រលើកទី១០ នៅថ្ងៃទី០២ ខែធ្នូ។
បុណ្យសមុទ្រលើកទី១០នេះ ដែលក្រសួងទេសចរណ៍ សហការរៀបចំជាមួយសាលាខេត្តកែប សហភាពសហព័ន្ធយុវជនកម្ពុជា និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត នឹងមានការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ដែលមានការចូលរួមពីក្រុមសិល្បករ សិល្បការិនី តារាចម្រៀងជាតិ និងអន្តរជាតិល្បីៗ ពិសេសមានការបាញ់កាំជ្រួច ជាដើម ដើម្បីអបអរសាទរ។
បន្ថែមពីនេះ ក៏មានការតាំងផលិតផលទេសចរណ៍, មហោស្របម្ហូបអាហារ ភេសជ្ជៈ, គម្រោងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ, សកម្មភាពកីឡា និងជាពិសេស មានរៀបចំពិព័រណ៍ផលិតផលខ្មែរ ដើម្បីជួយជំរុញ និងលើកកម្ពស់ផលិតផលក្នុងស្រុកឱ្យមានការទទួលស្គាល់ និងចូលរួមប្រើប្រាស់កាន់តែទូលំទូលាយ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី