2024-10-31
ឃី ភារៈ
2024-10-31
ឃី ភារៈ
ភ្នំពេញ៖ កម្ពុជា និងអ៊ុយក្រែន ពិនិត្យលទ្ធភាពក្នុងការចរចា និងការឈានទៅដល់ការចុះកិច្ចព្រមព្រៀងទ្វេភាគី ស្តីពីការជំរុញ និងការការពារអ្នកវិនិយោគទៅវិញទៅមក ដើម្បីជាស្ពានតភ្ជាប់ប្រទេសកម្ពុជានិងអ៊ុយក្រែន ពិសេសនឹងនាំយកវិនិយោគិនអ៊ុយក្រែនមកកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។
ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម Taras Kachka អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចប្រទេសអ៊ុយក្រែន ឯកឧត្តម បណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងពីគោលបំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងវិនិយោគទ្វេភាគី ព្រមទាំងស្នើឱ្យភាគីអ៊ុយក្រែនស្វែងយល់ពីវិស័យសក្តានុពលសម្រាប់ការវិនិយោគនៅប្រទេសកម្ពុជាផងដែរ។
ឯកឧត្តម Taras Kachka បានលើកឡើងថា ប្រទេសអ៊ុយក្រែន ជាប្រទេសដែលមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាក្នុងវិស័យបច្ចេកវិទ្យាកសិកម្ម ជាពិសេស ជី និងចំណីសត្វ ព្រមទាំងជាប្រទេសដែលត្រូវបានគេទទួលស្គាល់ទៅលើការផ្តួចផ្តើមវិស័យបច្ចេកវិទ្យាព័ត៌មាន (IT Initiatives)។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា ក៏បានបញ្ជាក់ពីភាពបើកចំហរនៃទីផ្សារវិនិយោគនៅកម្ពុជា ដោយវិនិយោគិនបរទេសរួមទាំងអ៊ុយក្រែន អាចវិនិយោគលើគ្រប់វិស័យ ដោយទទួលបានការធានា ការការពារ និងការលើកទឹកចិត្តយ៉ាងសន្ធឹកសន្ធាប់ដូចមានកំណត់ក្នុងច្បាប់ស្តីពីវិនិយោគនិងបទដ្ឋានគតិយុត្តជាធរមានរបស់កម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី