2024-10-30
SME News
2024-10-30
SME News
ភ្នំពេញ៖ លទ្ធផលសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា ២០២៤ ជាប់ចំនួន ១០៦ ៣៥១នាក់ នៅទូទាំងប្រទេស ស្មើនឹង ៧៩ភាគរយ នៃចំនួនបេក្ខជនមកប្រឡង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី៣០ ខែតុលានេះ។
ក្នុងចំណោមសិស្សដែលបានប្រឡបជាប់ មានសិស្សជាប់និទ្ទេស A ចំនួន ២ ២១៦ នាក់, និទ្ទេស B ចំនួន ៩ ៧០១ នាក់, និទ្ទេស C ចំនួន ២២ ៦៧៥ នាក់, និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់ និងនិទ្ទេស E ចំនួន ៣៥ ០៧៦ នាក់។
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសលទ្ធលនៅថ្ងៃទី៣០ ខែតុលានេះ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ខណៈដែលនៅតាមបណ្តាខេត្តផ្សេងទៀត នឹងប្រកាសនៅថ្ងៃទី៣១ ខែតុលាស្អែក៕
នាំមកជូនដោយ