2024-10-28
ឃី ភារៈ
2024-10-28
ឃី ភារៈ
ភ្នំពេញ៖ រដ្ឋាភិបាលចិន បានផ្តល់ជំនួយថវិកាប្រមាណ ២០,៥លានដុល្លារ ដល់កម្ពុជា ដើម្បីកែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំក្នុង ២៧គ្រឹះស្ថានសិក្សា ស្ថិតនៅភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ចាម។ គ្រឹះស្ថានសិក្សា២៧ ត្រូវបានចំណាយទឹកប្រាក់ប្រមាណជាង ២២,៥លានដុល្លារ ដោយក្នុងនោះមានថវិកាបដិភាគរបស់កម្ពុជា ប្រមាណ ២លានដុល្លារ។
ក្នុងពិធីអបអរសាទរសមិទ្ធផលនានាក្រោមជំនួយចិន ដែលបានប្រើរយៈពេល ៥ឆ្នាំ ចាប់ពី២០១៨-២០២២ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណរដ្ឋាភិបាលចិន និងប្រជាជនចិនដែលបានគាំទ្រពង្រឹងវិស័យអប់រំនៅកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ កសាងហេដ្ឋារចនាសម្ព័ន្ធសាលារៀន ផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំ អភិវឌ្ឍន៍កម្មវិធីអប់រំ បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ សម្រាប់វិស័យអប់រំនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់សម្តេចធិតបី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤។
សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបន្តថា ការកសាងប្រទេស គឺផ្តើមចេញពីការកសាងធនធានមនុស្ស ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិ បានកំណត់យកកត្តាមនុស្សជាអាទិភាពទី១។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបន្តថា ការកសាងប្រទេស ក៏ចាំបាច់ត្រូវជំរុញលើគ្រប់វិស័យ ប៉ុន្តែកត្តាអាទិភាពចម្បង គឺមានការចូលរួមពីប្រជាពលរដ្ឋ ដែលក្នុងនោះមានការចូលរួមថែរក្សាសន្តិភាព ការយល់ដឹងពីតម្លៃស្ថិរភាពនៃសន្តិសុខសង្គម និងចូលរួមក្នុងការកសាងជីវភាពរស់នៅរបស់ខ្លួន ដែលជាផ្នែកមួយសំខាន់នៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅទូទាំងប្រទេស៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី