SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា ស្នើឱ្យក្រុមហ៊ុនទេសចរណ៍ចិន បង្កើនការនាំភ្ញៀវទេសចរមកកម្ពុជា តាមរយៈនាវាដឹកអ្នកដំណើរ


កម្ពុជា ស្នើឱ្យក្រុមហ៊ុនទេសចរណ៍ចិន បង្កើនការនាំភ្ញៀវទេសចរមកកម្ពុជា តាមរយៈនាវាដឹកអ្នកដំណើរ
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-28

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-28

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ កម្ពុជា ស្នើឱ្យក្រុមហ៊ុន China Tourism Group (CTG) ពិនិត្យលទ្ធភាពក្នុងការនាំភ្ញៀវទេសចរចិនមកកាន់កម្ពុជាឱ្យបានច្រើន តាមរយៈនាវាដឹកអ្នកដំណើរ ដែលនេះស្របតាមគោលបំណងរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានកំណត់ឆ្នាំ២០២៤ ជាឆ្នាំផ្លាស់ប្ដូរប្រជាជននិងប្រជាជន កម្ពុជា-ចិន។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា(អគរ)។

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិន និងតំបន់រដ្ឋបាលពិសេសហុងកុង ឯកឧត្តមបណ្ឌិត គុណ ញឹម ក៏បានលើកឡើងអំពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligence) ក្នុងប្រព័ន្ធត្រួតពិនិត្យទំនិញដោយម៉ាស៊ីនស្គែន និងការប្រើប្រាស់ប្រព័ន្ធឆ្លាតវៃសម្រាប់គ្រប់គ្រងទំនិញតាមព្រំដែន ដើម្បីបង្កើនកិច្ចសម្រួលពាណិជ្ជកម្ម ក្នុងការបង្កើនអនុលោមភាព ទប់ស្កាត់អំពើរត់គេចពន្ធនិងបន្លំពន្ធ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត គុណ ញឹម បានបញ្ជាក់ពីការរួមចំណែករបស់ក្រុមហ៊ុន CTG ដែលជាក្រុមហ៊ុនមានប្រតិបត្តិការអគារលក់ទំនិញរួចពន្ធ (Duty Free) នៅកម្ពុជាក្នុងវិស័យទេសចរណ៍ តាមរយៈកិច្ចដំណើរអគារលក់ទំនិញរួចពន្ធចំនួន ៤ទីតាំង ដែលក្នុងនោះ អគ្គនាយកដ្ឋានគយ នឹងបន្តគាំទ្រដល់កិច្ចដំណើរការរបស់ក្រុមហ៊ុននៅកម្ពុជាផងដែរ។ ក្នុងទស្សនកិច្ចកាលពីថ្ងៃទី១៣-២៤ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត គុណ ញឹម ក៏បានទស្សនកិច្ចមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D Center) និងរោងចក្រផលិតឧបករណ៍ និងម៉ាស៊ីនស្គែនរបស់ក្រុមហ៊ុន NUCTECH Company Limited និងទស្សនអំពីការគ្រប់គ្រងអគារលក់ទំនិញរួចពន្ធនៅអាកាសយានដ្ឋានអន្តរជាតិ និងទីតាំងមួយចំនួន ដែលស្ថិតក្រោមកិច្ចប្រតិបត្តិការរបស់ក្រុមហ៊ុន CTG ផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី