2024-10-27
គិត បុប្ផា
2024-10-27
គិត បុប្ផា
ភ្នំពេញ៖ ការវិនិយោគក្នុងភាគហ៊ុន នឹងផ្តល់ឱ្យវិនិយោគិននូវអត្ថប្រយោជន៍សំខាន់ៗជាច្រើន មានដូចជា៖ បង្កើនប្រាក់សន្សំ ព្រោះការទិញភាគហ៊ុន គឺជាវិធីដ៏ល្អបំផុតក្នុងការបង្កើនប្រាក់សន្សំ និងធានាអនាគតហិរញ្ញវត្ថុ ព្រមទាំងជួយសេដ្ឋកិច្ចប្រទេស តាមរយៈការចូលរួមជាផ្នែកមួយនៃកំណើនហិរញ្ញវត្ថុ របស់កម្ពុជា ដោយការកាន់កាប់ភាគហ៊ុន ក្នុងអាជីវកម្មក្នុងស្រុក។
លើសពីនេះ ផ្សារមូលបត្រកម្ពុជា ក៏បានបញ្ជាក់ថា ការវិនិយោគក្នុងភាគហ៊ុន នឹងមិនចាំបាច់តម្កល់ប្រាក់ ដើម្បីចាប់ផ្តើមជំហានដំបូងក្នុងការវិនិយោគឡើយ, ក្លាយជាម្ចាស់ភាគហ៊ុន ដោយកាន់កាប់ផ្នែកមួយនៃក្រុមហ៊ុន ជោគជ័យបំផុតនៅកម្ពុជា និងរីកចម្រើនជាមួយក្រុមហ៊ុន។ វិនិយោគិន គ្រាន់តែចាប់ផ្តើមពីប្រាក់តិចតួច ពោលគឺមិនចាំបាច់ត្រូវការប្រាក់ច្រើន ដើម្បីចាប់ផ្តើមវិនិយោគនោះទេ រួមទាំងអ្នកទិញ អាចទិញភាគហ៊ុនចាប់ពីមួយហ៊ុនឡើងទៅ។
វិនិយោគិន អាចរកប្រាក់ចំណូលបន្ថែម ដែលទទួលបានប្រាក់ចំណេញពីការកើនឡើង នៃតម្លៃភាគហ៊ុន ឬទទួលបានភាគលាភ ពេលក្រុមហ៊ុនដំណើរការល្អ និងឱកាសរៀនសូត្រជាមួយនឹងគណនីជួញដូរ ដោយក្នុងនោះអ្នកទិញ ឬវិនិយោគិន នឹងទទួលបានបទពិសោធផ្ទាល់ក្នុងទីផ្សារភាគហ៊ុន និងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់អ្នក។
ចំពោះសាធារណជន ដែលចង់បើកគណនីជួញដូរភាគហ៊ុន គឺត្រូវ Download PHSARHUN App តាមរយៈតំណភ្ជាប់ https://onelink.to/7dr8c5, បន្ទាប់ពីបានគណនីជួញដូរ អាចរៀនទិញលក់ភាគហ៊ុនដោយខ្លួនឯងបានតាម CSX Trade APP (https://onelink.to/gya2zt) និងព័ត៌មានលម្អិត គឺទាក់ទងតាម https://t.me/csxlearning/24។ ជាមួយគ្នានេះ សាធារណជនដាក់ប្រាក់តិចតួច ដើម្បីអនុវត្តការទិញលក់ ក្នុងនោះអាចទិញតែ ១ហ៊ុន ដែលថ្លៃហ៊ុនប្រមាណជាង ២០០០រៀលឡើងតែប៉ុណ្ណោះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី