2024-10-25
ឃី ភារៈ
2024-10-25
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានលើកឡើងថា គោលដៅ ១០ឆ្នាំរបស់រាជរដ្ឋាភិបាល គឺអភិវឌ្ឍន៍គម្រោងវិនិយោគសរុប១៧៤ ដោយតម្រូវឱ្យមានថវិកាប្រមាណ ៣៦.៦លានដុល្លារ ដែលនេះ គឺស្ថិតនៅផែនការគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម២០២៣-២០៣៣។ នេះបើតាមការចុះផ្សាយរបស់ CDC នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។
ក្នុងជំនួបជាមួយលោក ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា (CLA) ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា បច្ចុប្បន្ន មានគម្រោងមួយចំនួនដែលស្ថិតក្នុងផែនការមេនេះ កំពុងដំណើរការ រួមមាន គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញបាវិត, គម្រោងព្រែកជីកហ្វូណនតេជោ និងគម្រោងមួយចំនួនទៀតមានលក្ខណៈជាគម្រោងផ្នែកទន់ដែលផ្តោតទៅលើការសម្រួលបែបបទនីតិវិធី កិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែនជាដើម។
ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបញ្ជាក់អំពីភាពចាំបាច់ក្នុងការពិនិត្យលទ្ធភាពបញ្ចុះតម្លៃដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវទឹក និងភស្តុភារកម្មពាក់ព័ន្ធ ដែលធានាឱ្យបាននូវប្រសិទ្ធភាព ដើម្បីបង្កើនឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាផងដែរ។ គួរបញ្ជាក់ថា សមាគម CLA បានបង្កើតឡើងកាលពីឆ្នាំ២០០៤ ដែលពីមុនមានឈ្មោះថា សមាគមភ្នាក់់ងារបញ្ជូនទំនិញកម្ពុជា ហៅកាត់ថា CAMFFA ការបង្កើតសមាគម CLA នេះ ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទាំងក្នុងនិងក្រៅប្រទេស ដែលស្ថិតក្នុងវិស័យភស្តុភារកម្ម និងដឹកជញ្ជូន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី