SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនខូហ្វី សហការបង្រៀនទ្រឹស្តីឆុងកាហ្វេ ឥតគិតថ្លៃ ដល់សាធារណជន


ក្រសួងទេសចរណ៍ និងក្រុមហ៊ុនខូហ្វី សហការបង្រៀនទ្រឹស្តីឆុងកាហ្វេ ឥតគិតថ្លៃ ដល់សាធារណជន
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-24

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-24

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងក្រុមហ៊ុនខូហ្វី នឹងសហការបើកវគ្គបណ្តុះបណ្តាលទ្រឹស្តីជំនាញឆុងកាហ្វេ ដោយឥតគិតថ្លៃ ដល់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ប្រតិបត្តិករទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា សមាគមឧស្សាហកម្មទេសចរណ៍ និងសាធារណជន។ នេះបើតាមការចុះផ្សាយ របស់ក្រសួងទេសចរណ៍កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។

វគ្គបណ្តុះបណ្តាលឆុងកាហ្វេនេះ នឹងប្រព្រឹត្តឡើងតាមប្រព័ន្ធអនឡាញ និងអនុវត្តដោយផ្ទាល់នៅវិទ្យាស្ថានខូហ្វី រយៈពេល ៤សប្តាហ៍ គិតចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ៩:០០នាទីព្រឹក ដល់ម៉ោង ១១:៣០នាទីព្រឹក រៀងរាល់ថ្ងៃសៅរ៍ ក្នុងនោះលើកលែងតែថ្ងៃឈប់សម្រាកការងារប្រចាំឆ្នាំ។ ចំពោះសិក្ខាកាម ដែលបញ្ចប់ការសិក្សាបានដោយជោគជ័យ នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់សមត្ថភាព លើជំនាញឆុងកាហ្វេ និងក្រឡុកភេសជ្ជៈផងដែរ។

សាធារណជន ដែលមានបំណងចូលរៀនវគ្គបណ្តុះបណ្តាល អាចចុះឈ្មោះតាម https://www.tptd.org/ ឬតាមការស្កេន QR Code។ ចំពោះព័ត៌មានបន្ថែម អាចទាក់ទងដោយផ្ទាល់នៅនាយកដ្ឋានបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍ ឬតាម ០៧៨ ៨៩៩ ៩១៩ ឬ ០១៥ ៥១១ ១១៦ រៀងរាល់ម៉ោងធ្វើការ។ គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ បង្កើតឡើងក្នុងគោលបំណងពង្រឹងគុណភាពសេវាកម្ម និងអភិវឌ្ឍន៍សមត្ថភាពថ្មីដល់អ្នកបម្រើការងារក្នុងឧស្សាហកម្មទេសចរណ៍ ពិសេសជំនាញឆុងកាហ្វេ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី