SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងប្រៃសណីយ៍ ផ្តល់ជំនួយហិរញ្ញវត្ថុមិនគិតការប្រាក់ ដល់សិស្សនិស្សិតរៀនជំនាញឌីជីថល ៣ពាន់កន្លែង


ក្រសួងប្រៃសណីយ៍ ផ្តល់ជំនួយហិរញ្ញវត្ថុមិនគិតការប្រាក់ ដល់សិស្សនិស្សិតរៀនជំនាញឌីជីថល ៣ពាន់កន្លែង
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-18

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-18

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងផ្តល់ជំនួយហិរញ្ញវត្ថុ មិនមែនជាអាហារូបករណ៍ ចំនួន ៣ពាន់កន្លែង ថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅគ្រឹះស្ថានឧត្តមសិក្សា ដើម្បីផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ (Financial Aid without Interest) តាមរយៈកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (ក.អ.ជ.ឌ.)។

ដើម្បីគាំទ្រដល់ដំណើរការអភិវឌ្ឍន៍មូលធនមនុស្សឌីជីថល ឆ្លើយតបតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រដ្ឋាភិបាលឌីជីថល ក.ប.ទ. កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល ដែលមានឈ្មោះជាភាសាអង់គ្លេសថា Digital Skill Development Program (DSDP) នឹងផ្តល់ឱកាសឱ្យបេក្ខជនដែលជាប់បាក់ឌុប សិក្សានៅគ្រឹះស្ថានឧត្តមសិក្សាដៃគូចំនួន៦ របស់ ក.អ.ជ.ឌ.។ គ្រឹះស្ថានឧត្តមសិក្សា៦ រួមមាន៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT), សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP), សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM), វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC), សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ(AUPP) និងសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន(Paragon.U)។

អត្ថប្រយោជន៍បេក្ខជនជ័យលាភី នៃក.អ.ជ.ឌ. មានដូចជា៖ ថវិកាដើម្បីបង់ថ្លៃសិក្សារហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ, កុំព្យូទ័រយួរដៃ ១គ្រឿង, ថ្លៃស្នាក់នៅ, ការប្រឹក្សាយោបល់អំពីការសិក្សា ការស្នាក់នៅ និងការអភិវឌ្ឍអាជីព, ឱកាសការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងវិស័យសាធារណៈ និងឯកជន និងអត្ថប្រយោជន៍ផ្សេងទៀត ដែលទទួលបានតាមរយៈគ្រឹះស្ថានឧត្តមសិក្សានីមួយៗ។

បេក្ខជនអាចជ្រើសរើសគ្រឹះស្ថានឧត្តមសិក្សា និងជំនាញសិក្សា រួមមាន៖ ១.បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា៖ ជំនាញវិស្វកម្មទូរគមនាគមន៍និងបណ្ដាញ និងជំនាញសន្តិសុខសាយប័រ, ជំនាញវិស្វកម្មសុសវែរ និងវិទ្យាសាស្ត្រទិន្នន័យ និងជំនាញពាណិជ្ជកម្មអេឡិចត្រូនិក។ ២. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ៖ វិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិច និងវិស្វកម្ម និងវិទ្យាសាស្រ្តទិន្ន័យ ៣. សេដ្ឋកិច្ចឌីជីថល និងព័ត៌មានវិទ្យាធុរកិច្ច។ ៤. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា៖ វិស្វកម្មសុសវែរ, វិស្វកម្មបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ ៥. សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ៖ ការគ្រប់គ្រងព័ត៌មានវិទ្យា / វិទ្យាសាស្ត្រកុំព្យូទ័រ, បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន, សន្តិសុខសាយប័រ, បញ្ញាសិប្បនិម្មិត, ហេដ្ឋារចនាសម្ព័ន្ធឌីជីថល, ការអភិវឌ្ឍសុសវែរ, ការវិភាគទិន្នន័យ/ប្រព័ន្ធព័ត៌មាន និងការអភិវឌ្ឍនិងការរចនាកម្មវិធីអន្តរកម្ម។ ៦. សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន៖ វិទ្យាសាស្ត្រកុំព្យូទ័រ និងគ្រប់គ្រងប្រព័ន្ធព័ត៌មាន។

ចំពោះលក្ខខណ្ឌនៃការជ្រើសរើស គឺបេក្ខជនត្រូវមានលក្ខខណ្ឌ៖ សញ្ជាតិខ្មែរ, ទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល ដែលមាននិទ្ទេសរួម A B ឬ C, ជាបេក្ខជនដែលបានបំពេញគ្រប់លក្ខខណ្ឌនៃការជ្រើសរើសឱ្យចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថានឧត្ដមសិក្សាខាងលើ, ឆ្លងកាត់ការប្រឡង និង/ឬការសម្ភាសន៍ និងបេក្ខជនមានជីវភាពក្រីក្រ មកពីជនបទដាច់ស្រយាល ជនមានពិការភាព ឬសិស្សនារី ត្រូវបានលើកទឹកចិត្ត។

ចំណែក សំណុំលិខិតចុះឈ្មោះស្នើសុំ បេក្ខជនត្រូវស្កេនភ្ជាប់មកជាមួយនូវឯកសារយោងនៅពេលបំពេញពាក្យអនឡាញ រួមមាន៖ រូបថតទំហំ ៤x៦ ,សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល ឬលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិផ្លូវការ,អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើត, សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ, ឯកសារសហព័ទ្ធ (ប្រសិនជាមាន) និងអត្តសញ្ញាណប័ណ្ណ ឪពុក ម្តាយ ឬអាណាព្យាបាល។ បេក្ខជន ត្រូវបំពេញពាក្យស្នើសុំអនឡាញតាមរយៈ www.dsdp.gov.kh/registration ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ដោយព័ត៌មានបន្ថែម អាចទាក់ទងតាមទូរសព្ទលេខ ១២៣ ឬអ៊ីម៉ែល [email protected]


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី