2024-10-18
គន ម៉េងហុង
2024-10-18
គន ម៉េងហុង
ភ្នំពេញ៖ សមាគមពាណិជ្ជកម្ម និងឧស្សាហកម្មកម្ពុជា-ចិន ក្វាងទុង នឹងរៀបចំសិក្ខាសាលាស្តីពី «ឱកាស និងយុទ្ធសាស្រ្តធ្វើពាណិជ្ជកម្មកម្ពុជា-ចិន» ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធ ក្នុងការនាំចេញទំនិញទៅកាន់ប្រទេសចិន និងការនាំចូលទំនិញមកកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់សមាគមពាណិជ្ជកម្ម និងឧស្សាហកម្មកម្ពុជា-ចិន ក្វាងទុង នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។
សិក្ខាសាលាស្តីពី «ឱកាស និងយុទ្ធសាស្រ្តធ្វើពាណិជ្ជកម្មកម្ពុជា-ចិន»នេះ រៀបចំឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៨:00នាទី ដល់ ១២:00នាទី ដែលស្ថិតនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច ជាន់ទី១៥។ សិក្ខាសាលានេះ នឹងមានការចូលរួមពីម្ចាស់រោងចក្រ អ្នកផ្គត់ផ្គង់ពីប្រទេសចិន វាគ្មិនកិត្តិយសមកពីស្ថាប័នរដ្ឋ និងឯកជន ក្នុងនោះសាធារណជន ក៏អាចចូលរួមដោយឥតគិតថ្លៃផងដែរ។
សិក្ខាសាលាខាងលើនេះ ធ្វើឡើងក្នុងគោលបំណងចំនួន ៤ដូចជា៖ ១.យល់ដឹងពីឱកាស និងនីតិវិធីក្នុងការជំរុញការនាំចេញផលិតកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន, ២. ដឹងពីរបៀបក្នុងការសហការពាណិជ្ជកម្មកម្ពុជា-ចិន, ៣. គោលនយោបាយ និងច្បាប់ពាណិជ្ជកម្មកម្ពុជាចិន និង៤.ឱកាសជួបជាមួយរោងចក្រ អ្នកផ្គត់ផ្គង់ អ្នកវិនិយោគចិន មន្រ្តី និងអាជីវករក្នុងស្រុកជាច្រើននាក់ផងដែរ។ សាធារណជន អាចចុះឈ្មោះចូលរួមកម្មវិធីតាមរយៈ https://forms.gle/wtRCUMEK2axezipYA ឬលេខទូរសព្ទៈ ០៩៨ ៨១១ ០១១៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី