SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋាភិបាល បន្តលើកលែងពន្ធអាករប្រចាំខែ ដល់សហគ្រាសក្នុងវិស័យទេសចរណ៍ នៅសៀមរាប


រដ្ឋាភិបាល បន្តលើកលែងពន្ធអាករប្រចាំខែ ដល់សហគ្រាសក្នុងវិស័យទេសចរណ៍ នៅសៀមរាប
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-17

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-17

គិត បុប្ផា

A+ A-

ភ្នំពេញ៖ រដ្ឋាភិបាល សម្រេចបន្តលើកលែងការបង់ពន្ធអាករប្រចាំខែគ្រប់ប្រភេទ ដល់សហគ្រាសក្នុងវិស័យទេសចរណ៍ ដូចជាសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅខេត្តសៀមរាប។ ការលើកលែងពន្ធអាករប្រចាំខែនេះ អនុវត្តចាប់ពីខែកក្កដា ឆ្នាំ២០២៤ រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥។

ដើម្បីជួយស្ដារវិស័យទេសចរណ៍ឱ្យបានល្អ និងប្រសើរឡើងវិញ រដ្ឋាភិបាល ក៏សម្រេចលើកលែងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៤ ក្នុងនោះប្រាក់រំដោះពន្ធលើប្រាក់ចំណូល ដែលសហគ្រាសបានបង់រួច នឹងត្រូវបានអនុញ្ញាតជាឥណទានពន្ធសម្រាប់កាត់កងជាមួយពន្ធលើប្រាក់ចំណូល ប្រចាំឆ្នាំ២០២៥។ ទន្ធឹមនឹងនេះ រដ្ឋាភិបាល មិនទទួលរងការធ្វើសវនកម្មពន្ធដារ សម្រាប់ការបរិច្ឆេទឆ្នាំ២០២៤ឡើយ។

ក្នុងអំឡុងពេលនៃការលើកទឹកចិត្តពន្ធដារ សហគ្រាស មានកាតព្វកិច្ច ដូចជា៖ អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំ ត្រូវដាក់លិខិតប្រកាសពន្ធអាករដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មអនឡាញ (e-Filing) ជារៀងរាល់ខែ។ លើសពីនេះ អ្នកជាប់ពន្ធមធ្យម និងពន្ធធំ ត្រូវដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ តាមអនឡាញ (Tole-Filing) ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ។

ចំណែកអ្នកជាប់ពន្ធតូច ត្រូវដាក់លិខិតប្រកាសពន្ធទៅតាមទម្រង់ ពេលវេលា និងទីកន្លែងដែលកំណត់ដោយរដ្ឋបាលសារពើពន្ធ ឬអាចដាក់លិខិតប្រកាសពន្ធ តាមរយៈកម្មវិធីប្រកាសពន្ធអាជីវកម្មសម្រាប់អ្នកជាប់ពន្ធតូច (GDT Tax Prefling App) និងអ្នកជាប់ពន្ធ ត្រូវកាន់កត់ត្រា និងថែរក្សាឯកសារបញ្ជីកាគណនេយ្យ និងព័ត៌មានដែលទាក់ទងសកម្មភាពអាជីវកម្ម ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ស្តីពីពន្ធដារ។ នេះបើតាមសេចក្តីប្រកាសស្តីពី ការលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍ នៅសៀមរាប៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី