2024-10-11
ដេប៉ាលីយែរ ម៉ារីលីណា
2024-10-11
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ ក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន នឹងជួយផ្សព្វផ្សាយឱកាសវិនិយោគ និងជំរុញកម្ពុជា ឱ្យក្លាយជាទិសដៅវិនិយោគរបស់វិនិយោគិន និងធុរជនអង់គ្លេស។ នៅក្នុងជំនួបជាមួយឯកឧត្តម អេត វ៉ាយហ៊្សេ ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកទឹកចិត្តឱ្យធុរជនអង់គ្លេសស្វែងរកកាលានុវត្តភាពនៅកម្ពុជា។
ក្នុងជំនួបនេះ ឯកឧត្តម អេត វ៉ាយហ៊្សេ ក៏បានលើកឡើងថា ក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេសអាស៊ាន នឹងលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយកម្ពុជា ក្នុងការជំរុញភាពជាដៃគូសេដ្ឋកិច្ច។ ឯកឧត្តម អេត វ៉ាយហ៊្សេ បន្តថា ក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេសអាស៊ាន នឹងបន្តសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកាលានុវត្តភាពកម្ពុជាផងដែរ។
នាឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង ក៏បានគូសបញ្ជាក់ពីការជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងចក្រភពអង់គ្លេស ថា កម្ពុជា មានទីផ្សារទូលំទូលាយ មានកម្លាំងពលកម្មវ័យក្មេង និងមានទីតាំងភូមិសាស្ត្រជាយុទ្ធសាស្ត្រនៅចំកណ្តាលអាស៊ាន ដែលមានប្រជាជនសរុបជាង ៦៨០លាននាក់។
តាមការចុះផ្សាយរបស់សភាពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី០៩ តុលា សភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន ក៏បានឯកភាព សម្របសម្រួលតភ្ជាប់ទំនាក់ទំនងធុរកិច្ចរវាងកម្ពុជា និងអង់គ្លេស, ជំរុញបរិយាកាសវិនិយោគល្អប្រសើរនៅកម្ពុជា, ជំរុញកិច្ចសហប្រតិបត្តិការកម្រិតអាស៊ាន និងពហុភាគី៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី