2024-10-10
ឃី ភារៈ
2024-10-10
ឃី ភារៈ
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបើកវគ្គបណ្ដុះបណ្ដាលស្តីពី ការចាប់យកបរិវត្តកម្មឌីជីថល៖ បច្ចេកវិទ្យាឈានមុខថ្មីៗ នវានុវត្តន៍ និងបច្ចេកវិទ្យាក្លោដ ដល់ថ្នាក់ដឹកនាំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដើម្បីបង្កើនសមត្ថភាពថ្នាក់ដឹកនាំក្នុងការចាប់យកបច្ចេកវិទ្យាថ្មីៗ។ វគ្គបណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប។
វគ្គបណ្ដុះបណ្ដាលខាងលើ ត្រូវបានដឹកនាំដោយឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលសមាជិក (គ.រ.ឌ.) និងមានការចូលរួមពីថ្នាក់ដឹកនាំជាអនុប្រធាន និងសមាជិក គ.រ.ឌ. ប្រមាណ ៤០រូប។ ក្នុងកម្មពិធីនេះដែរ មានការចូលរួមពីសាស្រ្តាចារ្យចំនួន ២រូប ជាវាគ្មិនកិត្តិយស និងអ្នកជំនាញជាន់ខ្ពស់មកពីក្រុមហ៊ុនអន្តរជាតិ ដូចជា Microsoft និង AWS ដើម្បីចែករំលែកចំណេះដឹងអំពីបច្ចេកវិទ្យាក្លោដ (Cloud-based technology) ,បញ្ញាសិប្បនិម្មិត(AI), ប្លុកឆេន(Blockchain) និងបច្ចេកវិទ្យាផ្សេងៗ ដែលផ្អែកលើទិន្នន័យ(Other data-driven methods)។
វគ្គបណ្តុះបណ្ដាលដែលនឹងប្រព្រឹត្តឡើងរយៈពេល ៥ថ្ងៃនេះ អាចជួយឱ្យថ្នាក់ដឹកនាំរដ្ឋាភិបាលឌីជីថល ស្វែងយល់អំពីបច្ចេកទេសគ្រប់គ្រងការផ្លាស់ប្តូរ (Change Management) និងផលប្រយោជន៍នៃបរិវត្តកម្មឌីជីថលក្នុងការដឹកនាំប្រតិបត្តិការរដ្ឋាភិបាល និងការកសាងការជឿទុកចិត្តលើការចាប់យកឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងការផ្តល់សេវាសាធារណៈ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី