2024-10-10
គិត បុប្ផា
2024-10-10
គិត បុប្ផា
ភ្នំពេញ៖ សារព័ត៌មានរបស់ថៃ The Nation Thailand បានចុះផ្សាយថា៖ «មូលហេតុមួយនៃការលុបចោល កម្មវិធី Miss Grand International (MGI) ២០២៤ នៅកម្ពុជា គឺមកពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មិនបានចូលរួមសន្និសីទកាសែតក្នុងកម្មវិធីនេះតាមការសន្យា»។ ពាក់ព័ន្ធនឹងខ្លឹមសារនេះ ក្រសួងទេសចរណ៍ បានបដិសេធទាំងស្រុង និងស្នើឱ្យស្ថាប័នមួយនេះ កែតម្រូវ និងបញ្ឈប់ការផ្សាយមិនពិតពីកម្ពុជា។
ក្រសួងទេសចរណ៍ លើកឡើងថា ការចុះផ្សាយរបស់សារព័ត៌មានថៃខាងលើគឺមិនត្រឹមត្រូវ និងបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ក្រសួងទេសចរណ៍កម្ពុជា។ សេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ឯកឧត្តម ហួត ហាក់ បានជួបតំណាងក្រុមហ៊ុនសិទ្ធិផ្តាច់មុខរៀបចំកម្មវិធី MGI ២០២៤ នៅកម្ពុជា, តំណាងកម្មវិធី MGI និងបេក្ខនារីដែលមកពី ៧៥ប្រទេស កាលពីថ្ងៃទី៦ តុលា ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ បានរីករាយដែលកម្មវិធី MGI ២០២៤ ចូលរួមផ្សព្វផ្សាយអំពីវប្បធម៌ និងទេសចរណ៍នៅកម្ពុជា។
ទាក់ទងនឹងកម្មវិធីខាងលើ ក្រសួងទេសចរណ៍ បានជួយសម្របសម្រួលជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធលើបែបបទ ចេញ-ចូលកម្ពុជា និងការចូលទស្សនារមណីយដ្ឋាននានា។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ គឺមិនធ្លាប់បានសន្យាថានឹងចូលរួមសន្និសីទកាសែត ឬកម្មវិធីណាមួយផ្សេងទៀត ក្រៅអំពីការទទួលជួបសំណេះសំណាល កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ នេះឡើយ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី