2024-10-09
ទូច សូរិយា
2024-10-09
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានបកស្រាយនូវចម្ងល់របស់ប្រជាពលរដ្ឋ ដែលបានឆ្ងល់ថា៖ «អគ្គិសនីមានច្រើនហើយ តែភ្លើងបំភ្លឺសាធារណៈតាមខេត្តក្រុង នៅខ្វះខាតនៅឡើយ ដែលធ្វើឱ្យពិបាកក្នុងការធ្វើដំណើរ»។
ឯកឧត្តម កែវ រតនៈ បានលើកឡើងក្នុងមជ្ឈមណ្ឌលសហប្រតិបត្ដិការ កម្ពុជា-ជប៉ុន កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ថា ការបង់លុយភ្លើងបំភ្លឺសាធារណៈនេះ ត្រូវការប្រកួតប្រជែង ជាមួយវិស័យអាទិភាពផ្សេងៗ ដូចជា៖ វិស័យនគរបាល ការវិនិយោគទៅលើសុខាភិបាល, អប់រំ និងហេដ្ឋារចនាសម្ព័ន្ធជាដើម។
ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងរ៉ែ បានបន្ថែមថា៖ «គ្រប់អភិបាលក្រុង និងអភិបាលខេត្តទាំងអស់ សុទ្ធតែចង់បានភ្លើងបំភ្លឺគ្រប់កន្លែងទាំងអស់ ប៉ុន្តែតើអ្នកណាអ្នកបង់លុយ ខណៈរដ្ឋាភិបាលមានតម្រូវការចំណាយខ្ពស់ទៀត ទៅលើវិស័យផ្សេងៗទៀត ដែលចាំបាច់ផងដែរ»។
សូមអញ្ជើញទស្សនាវីដេអូខ្លីអំពីប្រសាសន៍របស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដែលបានបកស្រាយនូវចម្ងល់ពលរដ្ឋអំពីអគ្គិសនីសាធារណៈនៅតាមខេត្តក្រុង ដូចតទៅ៖https://youtu.be/mVXaLZE8nl4
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី