2023-09-15
SME News
2023-09-15
SME News
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានជជែកពិភាក្សាផ្លាស់ប្ដូរយោបល់អំពីការជំរុញការវិនិយោគជាមួយឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា។
ក្នុងជំនួបនាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងអំពីការផ្សព្វផ្សាយសកម្មភាពទាក់ទាញវិនិយោគិន, ការស្វែងរកឱកាសថ្មីៗជំរុញការវិនិយោគពីបណ្ដាក្រុមហ៊ុនធំៗ ព្រមទាំងសហគ្រាសធុនតូច និងមធ្យម (SME) នៅប្រទេសជប៉ុនចូលមកវិនិយោគនៅកម្ពុជាផងដែរ។
ចំពោះ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា ដែលបានជួបពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំកំពូលៗរបស់រាជរដ្ឋាភិបាលកម្ពុជាជាបន្ទបន្ទប់ និងបានជជែកពិភាក្សាផ្លាស់ប្ដូរយោបល់អំពីការជំរុញការវិនិយោគជា ជាមួយនឹងឯកឧត្តម ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)ផងនោះ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកការបណ្ដាក់ទុនវិនិយោគថ្មីៗពីជប៉ុនមកកម្ពុជាបន្ថែមទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី