2024-10-08
ដេប៉ាលីយែរ ម៉ារីលីណា
2024-10-08
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ កម្ពុជា លើកទឹកចិត្តរៀតណាមផ្លាស់ប្តូរជំនួបនានារវាងភាគីពាក់ព័ន្ធតាមវិស័យអាទិភាព ជាពិសេសរវាងបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា និងទីក្រុងហូជីមិញ ដើម្បីជំរុញពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ប្រជាជននិងប្រជាជន និងការលើកកម្ពស់វិស័យទេសចរណ៍នៃប្រទេសទាំងពីរ។
ក្នុងជំនួបជាមួយលោក Vo Van Hoan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ឯកឧត្តម បុង សុវត្ថិ អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍគ្រប់វិស័យរបស់ទីក្រុងហូជីមិញ និងលើកឡើងពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការងារការទូតសេដ្ឋកិច្ចដែលជាការងារអាទិភាព។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការបរទេស នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី