2024-10-08
ទូច សូរិយា
2024-10-08
ទូច សូរិយា
ភ្នំពេញ៖ កិច្ចប្រជុំក្រុមការងារ«ឃ» «ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នឹងពិនិត្យអំពីបញ្ហាប្រឈម និងធាតុចូលពីវិស័យឯកជន នៃការយកពន្ធលើការនាំចេញ និងការប្រមូលពន្ធទង់ដែងចំនួន ២៥%លើតម្លៃលក់បូកនឹងថ្លៃដឹកជញ្ជូន ដែលធ្វើឱ្យការជីកយករ៉ែទង់ដែងមិនរកប្រាក់ចំណេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤។
ក្នុងកិច្ចប្រជុំនាថ្ងៃទី០៧ តុលានេះ ក៏បានពិភាក្សាលើបញ្ហាប្រឈមបន្ទាន់សម្រាប់ធ្វើការអន្តរាគមន៍ជូនរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចនៅកម្ពុជា, ការប្រាក់លើសកំណត់គិតលើការវាយតម្លៃឡើងវិញ និងការអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំមុនផងដែរ។
កិច្ចប្រជុំនេះ មានការចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានក្រុមការងារ «ឃ» តំណាងផ្នែករដ្ឋាភិបាល និងវត្តមាន លោក អានូដ ដាក សហប្រធានក្រុមការងារ «ឃ» តំណាងផ្នែកឯកជន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី