2024-10-07
ទូច សូរិយា
2024-10-07
ទូច សូរិយា
ភ្នំពេញ៖ បេក្ខភាព ហែម ស៊ីណាត ដែលមានអាយុ ៥៨ឆ្នាំ នៅតែមកបន្តក្តីស្រមៃមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នៅថ្ងៃទី០៨ និងទី០៩ ខែតុលា ឆ្នាំ២០២៤ ទោះបីអ្នកស្រី បានទទួលបរាជ័យ ២ដងក៏ដោយ។
បើតាមការចុះផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងរយៈពេល ១ឆ្នាំបានកន្លងទៅនេះ អ្នកស្រី ហែម ស៊ីណាត បានខិតខំរៀនសូត្របានច្រើន ដោយរៀនថ្ងៃមិនគ្រប់ រៀនយប់បន្ថែម។ ក្រសួងអប់រំ បានបញ្ជាក់ថា អ្នកស្រី ហែម ស៊ីណាត ដែលរស់នៅភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានខិតខំរៀនសូត្រ ដោយពេលថ្ងៃរៀនធ្វើលំហាត់កិច្ចការផ្ទះ និងពេលយប់រៀនតាមអនឡាយ ដើម្បីពង្រឹងលើមុខវិជ្ជាដែលជួបឧបសគ្គ និងធ្វើទៅមិនបានល្អកន្លងមក។
សូមជម្រាបផងដែរថា គណៈមេប្រយោគ និងគណៈកម្មការនានាដែលត្រូវចូលរួម នៅគ្រប់ដំណាក់កាលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ មានចំនួនជិត៣ម៉ឺននាក់ (២៩ ៧៦០នាក់) ខណៈដែលមានបេក្ខជនចូលរួមប្រឡងសរុបជាង ១៣ម៉ឺននាក់(១៣៧,០៤០នាក់) ក្នុងនោះស្រីមាន ៧៤.៨៨២នាក់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី